ជាតិ
កម្ពុជា រកចំណូល​បាន​ជាង ២០០លានដុល្លារពី​ការ​នាំចេញ​អង្ករទៅ​ក្រៅ​ប្រទេស​ ក្នុងឆមាសទី១
08, Jul 2023 , 7:59 am        
រូបភាព
រូបភាពពី​សហព័ន្ធស្រូវអង្ករកម្ពុជា
រូបភាពពី​សហព័ន្ធស្រូវអង្ករកម្ពុជា
ភ្នំពេញ៖ រយៈពេល ៦ខែ នៃឆ្នាំ២០២៣ កម្ពុជា សម្រេចបាន​ការនាំចេញអង្ករជិត ៣៣ម៉ឺនតោន ស្មើនឹង​ ២២៩,២៣ លានដុល្លារ។ បើតាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ការនាំចេញនៅ​ឆមាសទី១នេះ សម្រេចបានជិត ៥០ភាគរយ នៃផែនការ​ ៧០ម៉ឺនតោន។​

កម្ពុជា បាន​នាំ​ចេញ​អង្ករចំនួន ៣២៩ ៦៣៣តោន ​ទៅ​កាន់​ប្រទេស ៥២ ក្នុង​នោះ​នាំចេញ​ទៅចិន និង​តំបន់​រដ្ឋបាល​ស្វយ័ត មាន​ចំនួន ១៣៨ ៣៦៤តោន។ ចំណែក​ការនាំចេញ​ទៅ​ទ្វីប​អឺរ៉ុបចំនួន ២៥ប្រទេស មាន​ចំនួន ១២២ ១១៧តោន, ៤ប្រទេសនៅ​​អាស៊ាន មាន​ចំនួន ២៨ ១១០តោន និង​២១ប្រទេសផ្សេង មានចំនួន ៤១ ០៤២តោន។ 
 
ការនាំចេញ​អង្ករ​ទៅ​កាន់ទីផ្សារ​អន្តរជាតិ ក្នុង​ឆមាសទី១ឆ្នាំនេះ កើនឡើង ០,៧៤ភាគរយ បើធៀប​នឹង​​រយៈពេល​ដូចគ្នាឆ្នាំ២០២២ មាន​ចំនួន ៣២៧ ២០០តោន។ បរិមាណ​នៃ​ការ​នាំចេញនេះ គិត​ជាទឹក​ប្រាក់មានចំនួន ២២៩,លានដុល្លារ។ 
  
រូបភាពពី​សហព័ន្ធស្រូវអង្ករកម្ពុជា

ទិន្នន័យរបស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បញ្ជាក់ថា អង្ករ​ដែលបាន​នាំចេញទៅ​ក្រៅ​ប្រទេស​ មាន​ដូចជា អង្ករ​ក្រអូបគ្រប់​ប្រភេទ, អង្ករ​ស​គ្រាប់វែង, អង្ករសគ្រាប់​ខ្លី, អង្ក​រ​ចំហ៊ុយ​ និង​អង្ករ​សរីរាង្គ។ ក្រៅ​ពី​នាំចេញ​អង្ករ កម្ពុជា ក៏​បាន​នាំ​ចេញ​ស្រូវ​ ចំនួន ២ ២២៤ ៩១៣តោន ទៅ​កាន់ប្រទេសជិតខាង​ផងដែរ៕​
 

Tag:
 កសិកម្ម
  អង្ករ
  ស្រូវ​
© រក្សាសិទ្ធិដោយ thmeythmey.com