អន្តរជាតិ
លោកប្រាយុទ្ធ ប្រកាសដើរចេញពីនយោបាយថៃ ក្រោយកាន់តំណែងនាយករដ្ឋមន្រ្តីជិត ១ទសវត្សរ៍
11, Jul 2023 , 5:35 pm        
រូបភាព
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីបណ្តោះអាសន្នថៃ បានប្រកាសចូលនិវត្តន៍ពីនយោបាយ។ នេះបើតាមសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបក្សជាតិថៃរួបរួមបង្ហោះលើបណ្តាញសង្គម Facebook នៅថ្ងៃទី១១ ខែកក្កដា។



តាមរយៈសេចក្តីថ្លែងការណ៍ដ៏វែង លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីបណ្តោះអាសន្នថៃ បានប្រកាសដើរចេញពីនយោបាយថៃ ក្រោយកាន់តំណែងជាប្រមុខរដ្ឋាភិបាលថៃ ចាប់តាំងពីឆ្នាំ២០១៤មក។ 
 
ក្នុងសេចក្តីថ្លែងការណ៍នោះ លោកប្រាយុទ្ធ បានលើកឡើងពីស្នាដៃរបស់ខ្លួនជាច្រើន ក្នុងពេលធ្វើជានាយករដ្ឋមន្រ្តី និងស្នើឱ្យប្រជាជនបន្តគាំទ្រកិច្ចការរបស់បក្សជាតិថៃរួបរួមថែមទៀត។ មិនតែប៉ុណ្ណោះ លោកក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា បក្សជាតិថៃរួបរួម នឹងបន្តសកម្មភាពនយោបាយរបស់ខ្លួន ដើម្បីការពារស្ថាប័នរបស់ប្រទេស និងប្រជាជនថៃ។ 
 
សូមបញ្ជាក់ថា នៅក្នុងការបោះឆ្នោតកន្លងទៅ បក្សជាតិថៃរួបរួម ទទួលបាន៣៦កៅអី ក្នុងចំណោមកៅអីសរុប៥០០នៅក្នុងរដ្ឋសភា៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com