ជាតិ
អគ្គិសនីកម្ពុជា ប្រាប់កសិករពីរបៀបស្នើសុំថ្លៃអនុគ្រោះ ដល់វិស័យកសិកម្ម
14, Jul 2023 , 9:59 pm        
រូបភាព
រូបតំណាង។ រូបភាពពីមន្ទីរកសិកម្មកំពង់ចាម ។
រូបតំណាង។ រូបភាពពីមន្ទីរកសិកម្មកំពង់ចាម ។
ភ្នំពេញ៖ អគ្គិសនីកម្ពុជា​ បានណែនាំដល់កសិករពីរបៀបស្នើសុំអនុគ្រោះថ្លៃអគ្គិសនីមកត្រឹម ៤៨០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។  នេះតាមសេចក្ដីណែនាំរបស់អគ្គិសនីកម្ពុជា។



បើតាមសេចក្ដីណែនាំដដែល ការអនុគ្រោះនេះ សម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទក្នុងវិស័យកសិកម្ម ក្នុងតំបន់ ផ្គត់ផ្គង់អគ្គិសនី ដែលទទួលប្រភពពីបណ្តាញជាតិ ដែលប្រើប្រាស់ពេលយប់ ចាប់ពីម៉ោង៩ យប់ ដល់ម៉ោង៧ ព្រឹក។ 
 
កសិករអាច ស្នើសុំថ្លៃអនុគ្រោះបាន ចំពោះទីតាំងប្រើប្រាស់ជាសហគមន៍ ត្រូវចាត់បុគ្គលមួយរូប ឱ្យដាក់ពាក្យស្នើសុំប្រើប្រាស់អគ្គិសនី ស្នើសុំប្ដូរប្រភេទអ្នកប្រើប្រាស់ ទៅអ្នកផ្គត់ផ្គង់អគ្គិសនីនៅតំបន់នោះ (អគ្គិសនីកម្ពុជា/អ្នកផ្គត់ផ្គង់នៅតំបន់នោះ)  តាមរយៈអាជ្ញាធរឃុំ/សង្កាត់។ 
 
ចំណែកឯ ទីតាំងប្រើប្រាស់ជារូបវន្តបុគ្គល ឬនីតិបុគ្គល  ត្រូវដាក់ពាក្យស្នើសុំប្រើប្រាស់អគ្គិសនី ដោយស្នើសុំប្ដូរប្រភេទអ្នកប្រើប្រាស់ ទៅជាអ្នកផ្គត់ផ្គង់អគ្គិសនីនៅតំបន់នោះ (អគ្គិសនីកម្ពុជា ឬអ្នកផ្គត់ផ្គង់ឯកជន)។ 
 
ក្នុងករណីទីតាំងស្នើសុំនោះ ស្ថិតនៅក្នុងតំបន់របស់អ្នកផ្គត់ផ្គង់ឯកជន អ្នកផ្គត់ផ្គង់ឯកជនត្រូវស្នើសុំបន្តទៅមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ( ម.អ.ជ) របស់អគ្គិសនីកម្ពុជា ដើម្បីសុំការឯកភាព។ បើលោកអ្នក មានចម្ងល់អាចទាក់ទង ទៅក្រុមការងារចម្រុះ EAC-EDC តាមលេខទូរសព្ទ ០៧៧ ២២២ ០១២/ ០៩០ ៩០០ ៣១១៕ 
 

Tag:
 កសិកម្ម
 ​
© រក្សាសិទ្ធិដោយ thmeythmey.com