ជាតិ
ចេក​បន្ទះអាំង​មិន​សូវ​ពេញ​និយមទេ នៅ​ភ្នំពេញ?
15, Jul 2023 , 8:59 pm        
រូបភាព
ភ្នំពេញ៖ ចេក​បន្ទះអាំង ជា​អាហារ​សម្រន់​មួយ​ប្រភេទ​ ប៉ុន្តែវាហាក់មិន​សូវ​ពេញ​និយម​សម្រាប់​មនុស្ស​ទូទៅឡើយ។ ម៉្យាងវិញទៀត នៅ​រាជធានីភ្នំពេញក៏​មិនសូវ​មាន​លក់ចេកបន្ទះអាំង ដូចចេកចៀន ចេកអាំងដាក់ខ្ទិះ ចេក​ឆាប ឬ​ចេក​ឆឹងឡើយ។ អ្នក​ស្រី ចាន់ ណារី ជាអ្នក​លក់​ចេក​បន្ទះ​អាំង នៅ​ភូមិមានជ័យ ក្នុង​សង្កាត់​ស្ទឹង​មានជ័យ លើក​ឡើងថា បច្ចុប្បន្ន​នេះ លក់បាន​២០ថង់​ប៉ុណ្ណោះ​មួយថ្ងៃ។



អ្នក​ស្រី ចាន់ ណារី បានចាប់ផ្ដើម​​លក់​ចេក​បន្ទះអាំងនេះ នៅក្នុង​ឆ្នាំ​២០២៣។ ចេក​បន្ទះ​របស់​អ្នកស្រី ​បាន​យក​មក​ពីខេត្ត​កំពង់ចាម។ បើតាម​អ្នកស្រី ណារី ពេល​ចាប់​ផ្ដើម​លក់​ដំបូង​មាន​ការ​គាំទ្រច្រើនពី​អ្នក​ជាហូរហែ តែ​មួយ​រយៈ​នេះ អ្នក​ស្រី​លក់​មិន​សូវ​ដាច់​ដូចមុនឡើយ​។ ចេកបន្ទះ​អាំង​នេះ​ មាន​តម្លៃ ២០០០រៀល ក្នុង​មួយ​កញ្ចប់។ ពេលអាំង​ចេក​បន្ទះនេះ គេ​ត្រូវ​ប្រែ​ទៅវិញ​ទៅមក និង​ប្រើ​ភ្លើង​ល្មម មិន​ខ្លាំង​ពេក​នោះទេ។ ក្រោយ​អាំង​រួច គេ​មូល​វា​នឹង​កំប៉ុង​ភេសជ្ជៈ និង​ចងក្នុ​ង​ថង់កុំ​ឱ្យ​ទន់៕
 
សូម​អញ្ជើញទស្សនាវីដេអូខាង​ក្រោម​ដូចតទៅ៖ 
 




Tag:
 SME
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com