ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាហារ​ដែល​ជួយ​ឱ្យ​ថ្លើម​មាន​សុខភាព​ល្អ​
15, Jul 2023 , 10:59 pm        
រូបភាព
​ថ្លើម​ដើរតួនាទី​ច្រើន​ណាស់​ក្នុង​រាងកាយ​មនុស្ស​យើង​។ ថ្លើម​ដែលមាន​សុខភាព​ល្អ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ការរំលាយ​អាហារ​ប្រកបដោយ​សុខភាព និង​ត្រឹមត្រូវ​។ ថ្លើម​ក៏​ជួយ​ថែរក្សា​ប្រព័ន្ធ​ភាពស៊ាំ​ឱ្យមាន​សុខភាព​ល្អ បញ្ចេញ​ជាតិពុល និង​រក្សា​ទុក​ជីវជាតិ​សំខាន់ៗ​ជាច្រើន​ដែល​រាងកាយ​ត្រូវការ និង ផលិត​ជា​ទឹកប្រមាត់​ដើម្បី​រំលាយ​អាហារ ផងដែរ​។

 
​បើ​គ្មាន​ថ្លើម​ដ៏​មាន​សុខភាព​ល្អ​ទេ រាងកាយ​អាច​នឹង​មាន​ភាព​ទ្រុត​ទ្រោម​លឿន​។ ជំងឺថ្លើម​បង្ក​ឱ្យមាន​បញ្ហា​ផ្សេងៗ​ច្រើនណាស់ ព្រោះ​ថ្លើម​ជា​អ្នកទ្រទ្រង់​ដល់​រាងកាយ​ទាំងមូល​តាម​វិធីសាស្ត្រ​របស់​វា​ជា​ច្រើន​។
ជំងឺថ្លើម​អាច​បណ្តាលមកពី​វីរុស​រលាក​ថ្លើម​ប្រភេទ A, B និង C​។ ជំងឺថ្លើម​ផ្សេងៗ​ទៀត​អាច​កើតឡើង​ដោយសារ​មហារីក ហ្សែ​ន ឬ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ឱសថ​ច្រើន​។ ជំងឺ Hemochromatosis គឺជា​ជំងឺតពូជ ឯ​ជំងឺ​ក្រិន​ថ្លើម កើតឡើង​ដោយសារ​ជាលិកា​ថ្លើម​ទៅ​ជា​សម្លាក​។ ការកើត​លឿង​ក៏មាន​មូលហេតុ​របស់​វា​ច្រើន​ណាស់​ដែរ​ដូចជា ជំងឺ​ឈាម ជំងឺថ្លើម​ផ្សេងៗ ការបង្ក​រោគ ឬ​ប្រើ​ថ្នាំ​ជាដើម​។
អាការៈ​ល្ហិតល្ហៃ មិន​ឃ្លាន​អាហារ និង​ឈឺពោះ​ផ្នែក​ខាងលើ ព្រមទាំង​ស្បែក​ឡើង​លឿង​ទៀត​នោះ​សុទ្ធតែ​ជា​សញ្ញា​ដំបូង​គេ​នៃ​ជំងឺថ្លើម​ហើយ​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​អាហារ​មួយ​ចំនួន​ដែល​អាច​ជួយ​ថែរក្សា​ថ្លើម​ឱ្យ​នៅ​មាន​សុខភាព​ល្អ​បាន​។
ខ្ទឹម​ស​
​ខ្ទឹមស​គឺជា​អាហារ​ដ៏​អស្ចារ្យ​មួយ​ដែល​ជួយ​ដោះស្រាយ​ជំងឺ​ជា​ច្រើន​បាន ហើយ​ក្នុងនោះ​ក៏​មាន​ថ្លើម​ផងដែរ​។ ដោយសារ​តែ​វា​មាន​សារធាតុ​សេ​ឡេ​ញ៉ូម​ខ្ពស់ ដូច្នេះ​វា​នឹង​ជួយ​សម្អាត​ថ្លើម​បាន​។ ខ្ទឹមស​ជួយ​ច្រោះ​ជាតិពុល​ពី​ក្នុង​ខ្លួន និង​បង្កើត​អត់​ស៊ី​ម​របស់​ថ្លើម​។

​ចូរ​ញ៉ាំ​ខ្ទឹមស​ពីរ​បី​កំពឹងពេល​នៅ​ពោះ​ទទេ​
​បញ្ចូល​ខ្ទឹមស​ទៅ​ក្នុង​អាហារ​ផង ប៉ុន្តែ​ការ​ញ៉ាំ​ឆៅ​គឺ​មាន​ប្រយោជន៍​ច្រើន​ជាង​។​
 
ល្ហុង​
​ល្ហុង​ស្រស់​អាចជួយ​បញ្ហា​ក្រិន​ថ្លើម​បាន​។ គ្រាប់​ល្ហុង​ក៏​អាច​ប្រើ ព្យាបាល​ជំងឺ​ដោយ​ខ្លួនឯង​ដ៏​មាន​ប្រយោជន៍​ណាស់​ដែរ​។
  • ​ចូរ​ញ៉ាំ​ល្ហុង​ស្រស់​សម្រាប់​អាហារ​ពេលព្រឹក​រាល់ថ្ងៃ ហើយ​វា​ក៏​ជា​ទម្លាប់​ជួយ​ឱ្យ​សុខភាព​ល្អ​បាន​យូរ​ដែរ​
  • ​ញ៉ាំ​ទឹក​ល្ហុង​លាយ​នឹង​ទឹក​ក្រូចឆ្មារ​ដើម្បី​ព្យាបាល​អាការៈក្រិន​ថ្លើម​កាន់តែ​មាន​ប្រសិទ្ធ​ភាព​
  • ​យក​ទឹក​ដែល​ចម្រាញ់​ចេញពី​គ្រាប់​ល្ហុង​លាយ​ញ៉ាំ​ជាមួយ​ទឹក​ក្រូចឆ្មារ​។​
​រ​មៀត​
​សមាសធាតុ​ប្រឆាំងនឹង​មេរោគ និង​អង់​ទី​អុកស៊ី​ដង់​របស់​រមៀត​ល្អ​បំផុត​សម្រាប់​ថ្លើម​។​
  • ​ចូរ​ញ៉ាំ​រមៀត​ជាមួយ​ទឹកដោះគោ ឬ​ទឹកឃ្មុំ​
  • ​ចូរ​ប្រើ​វា​សម្រាប់​ចំអិន​អាហារ​ឱ្យបាន​ច្រើន​តាម​តែ​អាច​ធ្វើបាន​រាល់ថ្ងៃ​។
​ផ្លែ​បឺរ
​ផ្លែឈើ​សម្បូរ​ជាតិ​ខ្លាញ់​មួយ​នេះ​នឹង​ជួយ​ដល់​ការផលិត Glutathione ដែល​អាច​ជួយ​ថ្លើម​ច្រោះ​ជាតិពុល​បាន​។
  • ​ចូរ​ញ៉ាំ​ផ្លែឈើ​មួយ​នេះ​ជា​អាហារសម្រន់​
  • ​ចូរ​ប្រើ​វា​សម្រាប់​ធ្វើ​ជា​បង្អែម​។​
​ផ្លែ​ប៉ោម​
​សារធាតុ Pectin ក្នុង​ផ្លែ​ប៉ោម​នឹង​ជួយ​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ផ្លូវ​រំលាយ​អាហារ ដូច្នេះ​វា​ក៏​ជួយ​កាត់បន្ថយ​ការធ្វើការងារ​ហួសហេតុ​របស់​ថ្លើម​បានដែរ​។
  • ​ចូរ​ញ៉ាំ​ផ្លែ​ប៉ោម​ក្រោយពី​ញ៉ាំ​អាហារ​ពេល​យប់​រួច ឬ​ញ៉ាំ​ទឹក​ផ្លែ​ប៉ោម​យ៉ាងហោចណាស់ ២ ទៅ​៣​ដង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ថ្លើម​មាន​សុខភាព​ល្អ​
  • ​ប្រើប្រាស់​ផ្លែ​ប៉ោម​ធ្វើជា​សាឡា​ត់ និង​បង្អែម​៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com