ជាតិ
៦ខែ កម្ពុជាទទួលបានជើងហោះហើរជាង ២ម៉ឺនជើង កើន​ឡើង​ជិត១៥០ភាគរយ
16, Jul 2023 , 9:39 pm        
រូបភាព
ភ្នំពេញ៖ រយៈពេល​ ៦ខែ ឆ្នាំ​២០២៣នេះ កម្ពុជា ទទួល​បាន​​ជើង​ហោះហើរ​ចំនួន ២៤ ៧២៥ ជើង កើនឡើង១៤៧,៦៧ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុងឆ្នាំ២០២២។ ចំណែក​ការ​ដឹកជញ្ជូន​ទំនិញវិញ មាន​ត្រឹម​ ២៤ ៦១៦តោន ថយចុះ ប្រមាណ ១៧,៨៦ភាគរយ។ នេះ​បើ​​តាម​​​របាយការណ៍របស់​រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។​



របាយការណ៍ដដែលបញ្ជាក់ថា ​​អ្នកដំណើរតាមផ្លូវអាកាសដែលកម្ពុជាបានទទួលនៅ អាកាសយានដ្ឋានទាំង​៣ មានចំនួន ២ ៤៨០ ០៣២នាក់ ​​កើនឡើង ២៦៩,៩៦ភាគរយ ​ធៀប​នឹងឆមាសទី១ ​នៃឆ្នាំ២០២២។
 
​គួរជម្រាបថា ​ ក្នុងឆ្នាំ​២០២៣នេះ កម្ពុជា​​អាច​ទទួលបាន​ទេសចរ​អន្តរជាតិប្រមាណ​ ៤,៥​លាន​នាក់ និង​​ទេសចរផ្ទៃក្នុង​ប្រមាណ​ ១៦លាននាក់។ ដើម្បីជំរុញកំណើនទេសចរនេះ​ដែរ ​ក្រសួង​ទេសចរណ៍ បានប្ដេជ្ញាបន្ត​សហការ និង​ជំរុញ​លទ្ធភាព​នៃ​ការ​ហោះហើរ​ក្នុង​ស្រុក​ និង​ភ្ជាប់​ទីផ្សារ​ក្នុង​តំបន់ ព្រមទាំង ​ពង្រឹង​និង​ពង្រីក​ការ​ហោះ​ហើរ​ត្រង់​ទៅតំបន់់​ទេសចរណ៍​សំខាន់ៗ ​​ក្នុង​តំបន់ផងដែរ៕
​​ 
 
 
 

Tag:
 ជើង​ហោះហើរ
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com