ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ផ្លែ​ធូរេន​ល្អ​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ
18, Jul 2023 , 6:59 am        
រូបភាព
ផ្លែ​ធូ​រេ​ន​មិន​ខុស​គ្នា​នឹង​ផ្លែ​ឈើ​ប្រភេទ​សាច់​ៗ​ទេ គឺ​វា​ផ្ទុក​ទៅ​ដោយ​អាហារ​សរសៃ​យ៉ាងច្រើន ដែល​មាន​សារៈសំខាន់​ចំពោះ​មុខងារ​ធម្មតារ​របស់​ប្រព័ន្ធ​ជា​ច្រើន​ក្នុង​រាង​កាយ ជា​ពិសេស​ប្រព័ន្ធ​រំលាយ​អាហារ​តែ​ម្តង​។

 
ជាតិ​សរសៃ​ធ្វើ​អោយ​ពោះវៀន​មាន​ចលនា​កាន់តែ​ខ្លាំង ដែល​ធ្វើ​អោយ​វា​មាន​លក្ខណៈ​កាន់តែ​ងាយស្រួល​ក្នុង​ពោះវៀន​។ ជាតិ​សរសៃ​ក៏​ទៅ​ភ្ញោ​ច​ដល់​ចលនា​របស់​ពោះវៀន និង​ការ​បញ្ចេញ​របស់​រស់​រំលាយ​អាហារ និង​រស់​ក្រពះ​ផង​ដែរ​។ តាម​រយៈ​ការ​កាត់​បន្ថយ​ជំងឺ​ដូច​ជា​ទល់លាមក និង​ស្ទះ​ពោះវៀន ជំងឺ​ដូច​ជា​ហើមពោះ​, ផោម​ច្រើន​, ក្រហាយ​ដើមទ្រូង​, រមួល​ឈឺ​ក្នុង​ពោះ និង​ក្រពះ​មិន​រំលាយ​ត្រូវ​បាន​កាត់​បន្ថយ ហើយ​ជំងឺ​ធ្ងន់​ៗ​ដូច​ជា​មហារីក​ពោះវៀនធំ និង​ចុង​ពោះវៀនធំ​ក៏​អ​ញ្ចឹ​ង​ដែរ​។
 
ជាតិ​សរសៃ​ជា​ច្រើន​ក្នុង​ផ្លែ​ធូ​រេ​ន​គឺជា​ប្រភេទ​សរសៃ​មិន​រលាយ​ដែល​វា​ក៏​ទៅ​កាត់​បន្ថយ​ការ​រាគ​ជា​ញឹកញាប់​បាន​ដែរ
 
ជាតិ​សរសៃ​ទៅ​ជួយ​កាត់​បន្ថយ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​តាម​រយៈ​ការ​ទាញ​កូ​ឡេ​ស្តេ​រ៉ុល LDL ចេញពី​រាង​កាយ និង​ប្រ​ញ៉ាប់​បញ្ចេញ​វា​មុន​ពេល​វា​អាច​ធ្វើ​អោយ​មានការ​ខូចខាត​ដល់​ប្រព័ន្ធ​បេះដូង​-​សរសៃឈាម​ក្នុង​ទម្រ​ង​ជា​កំណកខ្លាញ់​ក្នុង​សរសៃឈាម​បាន​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com