អន្តរជាតិ
ចិន​ជំរុញ​​ឥណ្ឌា​ធ្វើ​ឱ្យ​ស្ថិរភាព​ចំណង​ទាក់ទង​ជាមួយ​ខ្លួន
18, Jul 2023 , 7:29 pm        
រូបភាព
ដោយ: VOA
ពួក​អ្នក​ការទូត​កំពូល​មកពី​ប្រទេស​ឥណ្ឌា​ និង​ចិន បាន​ជួប​ប្រជុំ​គ្នានៅ​ខាង​ក្រៅកិច្ច​ប្រជុំអាស៊ាន ​ក្នុង​រដ្ឋធានី​ហ្សាការតា ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី។

 
រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi បាន​ប្រាប់​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ ឌា​លោក Subrahmanyam Jaishankar ថា​ប្រទេស​ទាំង២​ ចាំបាច់​ធ្វើ​ឱ្យ​ចំណង​ទាក់ទង​មាន​ស្ថិរភាព។ នេះបើ​តាមខ្លឹមសារ​នៃ​សេចក្តី​ថ្លែងការណ៍ របស់​ក្រសួង​ការបរទេស​ចិន។
 
លោក​ Wangបាន​ប្រាប់​លោក Jaishankarថា៖ «ភាគី​ទាំង២ត្រូវតែ​គាំទ្រ​គ្នា​ទៅវិញ​ទៅ​មក ហើយ​នឹង​ធ្វើ​ឱ្យ​អ្វីៗសម្រេច​ជាមួយ​គ្នា​ជាជាង​ធ្វើ​ឱ្យ​ចុះខ្សោយ ​ឬសង្ស័យ​គ្នា​ទៅវិញ​ទៅមក»។
 
ប្រទេសឥណ្ឌា​ និង​ប្រទេស​ចិន មាន​ព្រំដែន​ជាប់​គ្នា​យ៉ាងវែង​មួយ​ ហើយទំនាក់​ទំនងកងទ័ពរវាង​ប្រទេស​ទាំង២​នេះ​ អាច​មាន​ភាព​តានតឹង​ ក៏​ប៉ុន្តែ​កិច្ច​ព្រមព្រៀង​ព្រំដែន​មួយ​ចំនួន​ ត្រូវ​បាន​ចាប់ផ្តើម ​ដែល​ធ្វើ​ឱ្យ​ទំនាក់​ទំនង​នេះមាន​ភាពប្រសើ​រឡើង។
 
​បើ​ទោះ​ជាយ៉ាង​ណា​ក៏​ដោយ​ ក៏​កាលពី​ឆ្នាំ២០២០​ កងទ័ព​ប្រទេស​ទាំង​២​បាន​ប៉ះទង្គិច​គ្នា​ ដោយធ្វើ​ឱ្យទាហាន​ឥណ្ឌា​ចំនួន​២០នាក់ស្លាប់​ និង​ទាហាន​ចិន៤នាក់​ស្លាប់។ ក្រសួង​ការបរទេស​ចិន​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​ឥណ្ឌា​បាន​យល់ព្រម​​​ចរចា​មួយ​លើក​ទៀត​ អំពី​បញ្ហា​ព្រំដែន​នេះ។
 
ឥណ្ឌា​ឥឡូវនេះ ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី២​របស់​ចិន៕
 

Tag:
 រូប​ឯកសារ៖ ទិដ្ឋភាព​នៃ​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៣។
© រក្សាសិទ្ធិដោយ thmeythmey.com