ជាតិ
​​​ន​យោ​បាយ​ជាតិ​
បរិយាកាសនយោបាយតូចចង្អៀត ហើយមានឧបសគ្គ តែបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅតែរឹងមាំ ក្នុងការប្រកួតប្រជែង
20, Jul 2023 , 9:39 pm        
រូបភាព
យ៉េង វីរៈ, នយោបាយ
យ៉េង វីរៈ, នយោបាយ
ដោយ:
លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលស្គាល់ថា ការធ្វើនយោបាយមិនមែនជារឿងងាយស្រួលនោះទេ ក្នុងទាក់ទាញការចាប់អារម្មណ៍ និងរកសំឡេងឆ្នោតពីប្រជាពលរដ្ឋ។ តែទោះបីជួបឧបសគ្គបែបនេះក្តី ក៏លោក យ៉េង វីរៈ នៅតែអះអាងថា គណបក្សខ្លួន នៅតែមានភាពរឹងមាំ ក្នុងការប្រកួតប្រជែងនយោបាយ។


តាមរយៈសកម្មភាពនយោបាយ៨ឆ្នាំមកនេះ លោក យ៉េង វីរៈ បាននិយាយថា ម្ចាស់ឆ្នោត ហាក់មិនសូវ ចាប់អារម្មណ៍ជាមួយគណបក្សនយោបាយតូចៗនោះទេ បូករួមទាំងគណបក្សប្រជាធិបតេយ្យមូលដ្ឋានផ្ទាល់ ក៏ពុំសូវធ្វើសកម្មភាពឃោសនាបក្សនោះដែរ។ តែយ៉ាងណាលោក វីរៈ សប្បាយចិត្ត ដែលក្រុមការងារបក្សទាំងអស់ បានខិតខំប្រឹងប្រែងពន្យល់ និងបញ្ជ្រាបឱ្យពលរដ្ឋបានស្គាល់ ដើម្បីក្លាយទៅជម្រើសមួយ ក្នុងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧នេះ។
 
លោក យ៉េង វីរៈ បានបន្តថា ទោះជាមានបរិយាកាសនយោបាយតូចចង្អៀត ហើយមានឧបសគ្គលំបាកយ៉ាងណាក្ដី ក៏បក្សនៅតែរឹងមាំ ប្រឹងប្រែងចូលរួមប្រកួតប្រជែង ដើម្បីផ្សព្វផ្សាយឱ្យម្ចាស់ឆ្នោត បានស្គាល់កាន់តែច្បាស់។
 
សូមទស្សនាវីដេអូកិច្ចសម្ភាសលោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ខាងក្រោម៖
 
 
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានដង្ហែរក្បួនលើកចុងក្រោយរបស់ខ្លួន ចេញពីទីស្នាក់ការបក្សស្ថិតនៅបុរីដើមមាស ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ កក្កដានេះ។ ក្បួនដង្ហែរនេះ មានរថយន្ត ម៉ូតូ និងម៉ូតូកង់បី ដែលមានគ្នា១៥០នាក់ បានធ្វើដំណើរតាមដងផ្លូវ២១៧ តម្រង់ទៅតំបន់ទួលពង្រ ហើយឆ្ពោះទៅចោមចៅ និងបន្តទៅមហាវិថីឈ្នះ ឈ្នះ ដោយឆ្លងកាត់ភូមិសាស្ត្រមួយចំនួន រាជធានីភ្នំពេញ មុននឹងមករំសាយការជួបជុំ នៅទីលានប្រជាធិបតេយ្យ លើកំណាត់ផ្លូវជាតិលេខ៥ ។ យុទ្ធនាការឃោសនាចុងក្រោយនេះ ដឹកនាំដោយលោក យ៉េង វីរៈ ប្រធានគណបក្សផ្ទាល់តែម្ដង។
 

© រក្សាសិទ្ធិដោយ thmeythmey.com