កីឡាជាតិ
ជាតិ
កីឡាករមីយ៉ាន់ម៉ា Kyaw ពេញចិត្តរួមអាជីពជាមួយភ្នំពេញក្រោន ព្រោះមានឱកាសប្រកួតនៅ AFC
21, Jul 2023 , 3:43 pm        
រូបភាព
កីឡាករ Soe Moe Kyaw ខ្សែការពារភ្នំពេញក្រោន រូបពីក្លិបភ្នំពេញក្រោន
កីឡាករ Soe Moe Kyaw ខ្សែការពារភ្នំពេញក្រោន រូបពីក្លិបភ្នំពេញក្រោន
កីឡាករ Soe Moe Kyaw ខ្សែការពារអន្តរជាតិមីយ៉ាន់ម៉ារីករាយដែលក្លាយជាកីឡការចំណូលថ្មីភ្នំពេញក្រោនរដូវកាលនេះ។ ជាកីឡាករមីយ៉ាន់ម៉ាដំបូងគេក្នុងលីគអាជីពកម្ពុជា Kyaw ថានេះ ជាឱកាសល្អដើម្បីរូបគេបង្ហាញខ្លួន ក្នុងការប្រកួតពានរង្វាន់ AFC Cup 2023។



ក្លិបបាល់ទាត់ភ្នំពេញក្រោន ម្ចាស់ជើងឯកលីគកំពូលកម្ពុជា រដូវកាល២០២២ នឹងត្រូវប្រកួតជាមួយ Young Elephants FC ម្ចាស់ជើងឯកលីគកំពូលឡាវ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ ដោយឡែក ការប្រកួតលីគកំពូលកម្ពុជា (Cambodian Premier League 2023-2024) នឹងត្រូវចាប់ផ្ដើម នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។ 
 
ក្នុងការត្រៀមខ្លួនសម្រាប់រដូវកាលថ្មី ក្លិបបាល់ទាត់ភ្នំពេញក្រោន បាននាំយកកីឡាករ Soe Moe Kyaw ពីប្រទេសមីយ៉ាន់ម៉ា ដោយបម្រើតួនាទីជាខ្សែការពារ។ យោងទៅលើការផ្សាយរបស់ក្លិបភ្នំពេញក្រោន លើហ្វេសប៊ុក ខ្សែការពាររូបនេះ បាននិយាយដូច្នេះថា៖«ភ្នំពេញក្រោន គឺជាក្រុមដែលល្អបំផុតនៅកម្ពុជា ដូច្នេះខ្ញុំរីករាយណាស់ ដែលបានល្អក្នុងក្រុមដែលល្អប្រចាំប្រទេស ខ្ញុំក៏មានមោទកភាពសម្រាប់ខ្លួនខ្ញុំផងដែរ ដែលក្លាយជាកីឡាករមីយ៉ាន់ម៉ាទីមួយរបស់ក្លិប ។ ខ្ញុំដឹងថាក្រុមនឹងជួយខ្ញុំឲ្យមានភាពរីកចម្រើន និងខ្ញុំក៏មានឱកាសក្នុងការលេងពានរង្វាន់ AFC CUP ផងដែរ។»។
 
គួរបញ្ជាក់ផងដែរថា កីឡាករ Soe Moe Kyaw វ័យ២៤ឆ្នាំ បានចូលរួមជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ពីឈុតយុវជន ចាប់ពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២២៕
 

Tag:
 បាល់ទាត់
  Soe Moe Kyaw
© រក្សាសិទ្ធិដោយ thmeythmey.com