ជាតិ
បោះឆ្នោត
សេដ្ឋកិច្ច
អ្នកសេដ្ឋកិច្ច ថា ការបោះឆ្នោតរលូន ដោយគ្មានការតវ៉ា នឹងទាញអ្នកវិនិយោគមកកម្ពុជា
25, Jul 2023 , 7:59 pm        
រូបភាព
ភ្នំពេញ៖ លោក ឆេង គីមឡុង អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងជានាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី យល់ថា ដំណើរការបោះឆ្នោត ប្រព្រឹត្តទៅដោយតម្លាភាព និងរលូនបែបនេះ សបញ្ជាក់ទៅកាន់ក្រុមវិនិយោគទាំងក្នុង និងក្រៅស្រុក ឱ្យឃើញពីស្ថានភាពស្ថិរភាព និងរីកចម្រើននៅកម្ពុជា។

 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក គីមឡុង អះអាងថា ការបោះឆ្នោតប្រកបដោយភាពល្អប្រសើរនៅអាណត្តិទី៧នេះ នឹងនាំផលចំណេញផ្នែកសេដ្ឋកិច្ច ដល់កម្ពុជា។ លោកថា សហគមន៍អន្តរជាតិ អ្នកវិនិយោគ ជាពិសេសភ្ញៀវទេសចរ នឹងឃើញពីសុខសន្តិភាព និងស្ថិរភាព​ខាងប្រជាធិបតេយ្យនៅកម្ពុជា។
 
សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាង កញ្ញា ឡាយ សុភាវតី ជាមួយលោក ឆេង គីមឡុង ដូចខាងក្រោម៖ 

 
បើតាមលោក គីមឡុង ដើម្បីឱ្យកម្ពុជាកាន់តែមានសេដ្ឋកិច្ចរីកចម្រើន រដ្ឋាភិបាលថ្មី គួរតែបន្តធ្វើកំណែទម្រង់គោលនយោបាយសេដ្ឋកិច្ច អប់រំ និងលើកកម្ពស់ការបណ្ដុះបណ្ដាលជំនាញ ឬវិជ្ជាជីវៈការងារ ដល់ពលរដ្ឋ។ លោកកត់សម្គាល់ឃើញ កម្ពុជាសព្វថ្ងៃសម្បូរធនធានធម្មជាតិ កសិផល និងយុវជន។ ដូច្នេះបើរដ្ឋាភិបាលថ្មីផ្ដោតសំខាន់ លើការកែច្នៃធនធានទាំងនេះ កម្ពុជានឹងមានសន្ទុះសេដ្ឋកិច្ចកើនឡើងខ្ពស់នៅតំបន់អាស៊ាន៕ 
 

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com