ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហេង សំរិន ,ស ខេង ,ទៀ បាញ់ និង ម៉ែន សំអន នឹងជាសមាជិកឧត្តមប្រឹក្សាព្រះមហាក្សត្រ
26, Jul 2023 , 2:44 pm        
រូបភាព
សម្ដេច ៤រូប នឹងក្លាយជាសមាជិកឧត្តមប្រឹក្សាព្រះមហាក្សត្រ នាអាណត្តិក្រោយនេះ។ ក្នុងនោះរួមមានសម្ដេច ហេង សំរិន ,សម្ដេច ស ខេង , សម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន ។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មានការស្រុះស្រួលគ្នាអស់គ្នា ក្នុងការរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាល នាអាណត្តិក្រោយនេះ។

 
ដោយឡែក សម្ដេច ហ៊ុន សែន ក៏បានលាលែងពីតំណែងនាយករដ្ឋមន្ត្រី ជំនួសដោយលោក ហ៊ុន ម៉ាណែត ដែរ។ ក្រោយលាលែងចេញពីតំណែងនេះ សម្ដេច ហ៊ុន សែន នឹងបន្តកាន់តួនាទីជាប្រធានបក្សប្រជាជនកម្ពុជា និងជាសមាជិករដ្ឋសភា។ មិនតែប៉ុណ្ណោះសម្ដេច នឹងធ្វើជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា ជំនួសសម្ដេច សាយ ឈុំ នៅខែមីនា ឆ្នាំ២០២៤ ។ ដោយឡែកសម្ដេច សាយ ឈុំ សុំសម្រាកពីកិច្ចការងារនយោបាយ។ នេះបើតាមសម្ដេច ហ៊ុន សែន។

អត្ថបទទាក់ទង
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com