ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Chevrolet Cambodia ដាក់សម្ពោធរថយន្តស៊េរីថ្មី Chevrolet Trax 2024 ជាផ្លូវការនៅកម្ពុជា
29, Jul 2023 , 11:30 am        
រូបភាព
ក្រុមហ៊ុន Chevrolet Cambodia រៀបចំកម្មពិធីដ៏ពិសេសនៃការបង្ហាញរថយន្តស៊េរីថ្មី ប្រណិត Chevrolet Trax 2024 ដែលមាន ២ម៉ូឌែលគឺ RS និង LT ។ អ្វីដែលកាន់តែទាក់ទាញ គឺរថយន្តស៊េរីថ្មីនេះបាន ផ្លាស់ប្តូរ ការរចនាស្ទើរទាំងស្រុងទាំងផ្នែកខាងក្នុងនិងខាងក្រៅ ជាមួយនូវប្រព័ន្ធសុវត្ថិភាពទំនើប បូករួមនឹងតម្លៃសមរម្យស្ទើរមិនគួរឲ្យជឿ។

កម្មពិធីនេះ រៀបចំឡើងកាលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ នៅផ្សារទំនើប អ៊ីអន ម៉ល​សែន សុខ ដោយមានការចូលរួមពីអ្នកសារព័ត៌មានជាច្រើនស្ថាប័ន រួមទាំងកំពូលតារាចម្រៀងល្បី។ អ្វីដែលមិនគួររំលង គឺភ្ញៀវកិត្តិយសទាំងអស់អាចយល់ដឹងកាន់តែច្បាស់ពីមុខងារសំខាន់ៗរបស់រថយន្តស៊េរីថ្មី Chevrolet Trax 2024 ដែលបំពាក់សុទ្ធតែប្រព័ន្ធសុវត្ថិភាពប្រៀបដូចជំនួយការដ៏សកម្មរបស់អ្នកបើកបរ ព្រមទាំងការរចនារូបរាងថ្មីស្រឡាងបែប ស្ព័រដ៏គួរឲ្យទាក់ទាញ ស័ក្តិសមជាប្រភេទឡាន The All-New Chevrolet Trax 2024 ។ មិនតែប៉ុណ្ណោះ Chevrolet Trax 2024 បំពាក់ជាមួយកម្លាំងម៉ាស៊ីនធំជាងមុន ដែលមិនត្រឹមបើកបរស្ទុះលើដងផ្លូវទេ តែវាក៏ផ្ដល់នូវផាសុកភាពសម្រាប់អ្នករួមដំណើរព្រោះកន្លែងអង្គុយខាងក្នុងមានភាពទូលាយជាងមុន ប្រវែងតួខ្លួនរថយន្តវែងជាងមុន និងកម្ពស់ពីបាតដីក៏ខ្ពស់ធ្វើឲ្យការបើកបរលើផ្លូវដែលពិបាកមួយចំនួននៅតាមខេត្តកាន់តែងាយស្រួល។



ក្នុងឱកាសនេះ លោកស្រី ទុយ លក្ខិណា ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Chevrolet Cambodia មានសេចក្តីសោមនស្សរីករាយចំពោះវត្តមានរថយន្តម៉ូឌែលថ្មី Chevrolet Trax 2024 ហើយលោកស្រីជឿជាក់ថាម៉ូឌែលថ្មីនេះនឹងមានសន្ទុះខ្លាំងក្លាក្នុងទីផ្សារនៅកម្ពុជា។
  


អំពីរថយន្ត

រថយន្តស៊េរីថ្មី Chevrolet Trax 2024 មាន២ម៉ូឌែល គឺ RS និង LT ដែលម៉ូឌែល RS មាន៥ពណ៌ និងម៉ូឌែល LT មាន៦ពណ៌ សម្រាប់ជ្រើសរើស។ កុងទ័រឌីជីថលទំហំធំ ៨អ៊ីញ និងអេក្រង់កម្សាន្តថាច់ង្កើនទំហំ ១១អ៊ីញ ងាយស្រួលមើល។ ម៉ាស៊ីន ១.២ ជំនួយដោយ Turbocharge កម្លាំង ១៣៧សស និងកម្លាំងរមួល 220 Nm ប្រើប្រអប់លេខ ៦វគ្គ អូតូ ដោយឡែកប្រព័ន្ធមើលកាមេរ៉ាខាងក្រោយ (Rear view Camera) ប្រព័ន្ធសាកថ្មទូរសព្ទដោយឥតខ្សែ (Wireless Smartphone Charging) យ៉ាន់កង់ទំហំ ១៨អ៊ីញ និងបំពាក់មកជាមួយ Speaker ៦គ្រាប់ ធ្វើឲ្យការស្តាប់ចម្រៀងកាន់តែពិរោះ។ 
  


លក្ខណះពិសេសជាច្រើនទៀតដូចជា៖
  • Automatic emergency braking / ប្រព័ន្ធចាប់ហ្រ្វាំងស្វ័យប្រវត្តិពេលមានឧបសគ្គបន្ទាន់
  •  Forward collision alert / ប្រព័ន្ធផ្តល់ដំណឹងពេលមានឧបសគ្គនៅផ្នែកខាងមុខ
  • Front pedestrian braking / ប្រព័ន្ធចាប់ច្រាំងស្វ័យប្រវត្តិពេលមានថ្មើរជើងឆ្លងកាត់ 
  • Following distance indicator / ប្រព័ន្ធរក្សាគម្លាតសុវត្ថិភាពរថយន្ត
  • Lane keeps assist with lane departure warning / ប្រព័ន្ធដាស់តឿនពេលរ៉េចង្កូត ចេញពីគន្លងផ្លូវ និងរក្សារថយន្តក្នុងគន្លងផ្លូវសុវត្ថិភាព
  • IntelliBeam® auto high beams / ប្រព័ន្ធចង្កៀងគុជឆ្លាតវៃ ទម្លាក់ និងតម្លើងហ្វាកូដ ដោយស្វ័យប្រវត្តិ៕








© រក្សាសិទ្ធិដោយ thmeythmey.com