ជាតិ
បុរាណវិទូ ជា សារិទ្ធ ពន្យល់អត្ថន័យ រូបចម្លាក់ «គ្រុឌ» នៅប្រាសាទព្រះខ័ន
13, Oct 2023 , 8:20 pm        
រូបភាព
សៀមរាប៖ ប្រាសាទព្រះខ័ន ត្រូវបានកសាងឡើងដោយព្រះបាទវរ្ម័នទី៧ ក្រោយព្រះអង្គបានវាយឈ្នះទ័ពចាម នៅចុងសតវត្សរ៍ទី១២ ក្នុងគ.ស១១៩១។ ក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គរ បានកាន់លទ្ធិព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទព្រះខ័ន ត្រូវបានកសាងឡើងដើម្បីឧទ្ទិសជូនព្រះបិតារបស់ព្រះអង្គ។ អ្វីដែលពិសេសនោះ ប្រាសាទក្នុងលទ្ធិព្រះពុទ្ធសាសនា មានរូបចម្លាក់គ្រុឌនៅតាមកំពែងប្រាសាទ។

 
ប្រាសាទ​ព្រះខ័ន​ មានប្លង់​រាង​ចតុកោណកែង ​ ដែលមានបណ្ដោយ​៨០០​ម៉ែត្រ​ ​និង​ទទឹង​៧០០​ម៉ែត្រ។ ប្រាសាទនេះ មានកំពែង៤ជាន់ និងមានគោបុរៈ (ខ្លោងទ្វារ) ប្រាសាទតាមទិសទាំង៤។ នៅសងខាងគោបុរៈទាំង៤ មានរូបចម្លាក់ «គ្រុឌ» ជាន់នាគ ដែលត្រូវបានឆ្លាក់ជាប់កំពែងប្រាសាទ។ 
 
ព្រះបាទជ័យវរ្ម័នទី៧ បានប្ដូរពីព្រហ្មសាសនា មកព្រះពុទ្ធសាសនាមហាយាន។ បើតាម លោក ជា សារិទ្ធ ដើម្បីបង្រួបបង្រួមសាសនា ព្រះបាទជ័យវរ្ម័នទី៧ បានសាងសង់រូប «គ្រុឌ» នៅតាមកំពែងប្រាសាទ ដែលជាជំនិះរបស់ព្រះវិស្ណុ តំណាងឱ្យព្រហ្មសាសនា។ ព្រះអង្គ គោរពពុទ្ធសាសនាក៏ពិតមែន ប៉ុន្តែ​ព្រះអង្គ បន្តផ្សារភ្ជាប់ព្រហ្មញសាសនា ដោយមិនលុបបំបាត់ទាំងស្រុងនោះទេ។ 


 
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាបទសម្ភាសខ្លីរវាងលោក សែម វណ្ណា អ្នកសារព័ត៌មានឌីជីថលថ្មីៗ និងលោក ជា សារិទ្ធ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា ដូចខាងក្រោម៖ 
 

Tag:
 (ប្រាសាទព្រះខ័ន
  គ្រុឌ
  ព្រះបាទជ័យវរ្ម័នទី៧)
© រក្សាសិទ្ធិដោយ thmeythmey.com