ជាតិ
ជំនន់ទឹកភ្លៀង កំពុងបន្តឡើងខ្លាំង នៅឃុំកំពង់ត្រាចខាងលិច ខេត្តកំពត
30, Jul 2023 , 1:20 pm        
រូបភាព
កំពត៖ ខេត្តកំពត កំពុងមានភ្លៀងធ្លាក់កម្រិតខ្សោយ-មធ្យម នៅគ្រប់ស្រុក ក្រុង។ ប៉ុន្តែផ្ទះពលរដ្ឋជាច្រើននៅឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ត្រូវបានទឹកជន់លិច។ គិតត្រឹមព្រឹកថ្ងៃទី៣០ខែកក្កដា នេះ ផ្ទះប្រមាណ ៥០ខ្នង ត្រូវបានទឹកជន់លិច។

 
 
ទីតាំងមួយចំនួនក្នុងឃុំកំពង់ត្រាចខាងលិច ត្រូវបានទឹកជន់លិច ដោយសារភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា។ បើតាមរូបភាពជាច្រើន ដែលបង្ហោះដោយពលរដ្ឋនៅក្នុងភូមិកំពង់ត្រាចទី២ ជំនន់ទឹកភ្លៀង បានឡើងដល់កម្រិតប្រកាសអាសន្ន។ ទីតាំងខ្លះ ត្រូវបានទឹកលិចដល់ត្រឹមដើមត្រូង និងត្រឹមសសរផ្ទះ។ 
 
ជាមួយគ្នានេះ អគ្គិសនីកំពត សាខាកំពង់ត្រាច ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅ នៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ដោយសារមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នាបណ្តាលឱ្យមានទឹកជំនន់ ។
 
សូមជម្រាបថា ភ្លៀង កំពុងធ្លាក់ទូទាំងប្រទេសកម្ពុជា ពីកម្រិតខ្សោយ ទៅធម្យម។ ខេត្តកំពត កំពង់ស្ពឺ ព្រះសីហនុ និងកោះ មានទឹកភ្លៀងខ្លាំងជាងគេ។ រដ្ឋបាលខេត្តកំពង់ស្ពឺ ស្នើសុំឱ្យអ្នកដំណើរវៀងផ្លូវជាតិលេខ៤ បណ្ដោះអាសន្នជាតិលេខ៤  ដោយសារជំនន់ទឹកភ្លៀងបានលិចផ្លូវជាតិលេខ 4 ត្រង់ចន្លោះគីឡូម៉ែត្រលេខ 107 108 ( កម្ពស់30cm )។ ភ្លៀងនៅតែបន្តធ្លាក់នៅឡើយនៅរសៀលថ្ងៃទី២៩ ខែកក្កដា នេះ៕ 
 

Tag:
 ( ជំនន់ទឹកភ្លៀង
  កំពត )
© រក្សាសិទ្ធិដោយ thmeythmey.com