ជាតិ
សង្គមជាតិ
ផ្អាកផ្លូវជាតិលេខ៤ ពីគីឡូម៉ែត្រលេខ១១៥ ដល់គីឡូម៉ែត្រលេខ១១៦ និងពីគីឡូម៉ែត្រលេខ១០៦ ដល់គីឡូម៉ែត្រលេខ១០៨
30, Jul 2023 , 5:20 pm        
រូបភាព
រូបពី៖ ទទក
រូបពី៖ ទទក
ដោយសារជន់លិចខ្លាំង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ សម្រេចផ្អាកការធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះពីគីឡូម៉ែត្រលេខ១១៥ ដល់គីឡូម៉ែត្រលេខ១១៦ និងចម្លោះពីគីឡូម៉ែត្រលេខ១០៦ ដល់គីឡូម៉ែត្រលេខ១០៨ ចាប់ពីការជូនដំណឹង នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះទៅ រហូតដល់មានការជូនដំណឹងថ្មី។


ក្នុងសេចក្តីជូនដំណឹង មន្ទីរសាធារណការខេត្តព្រះសីហនុ បញ្ជាក់មូលហេតុថា ការផ្អាកចរាចរណ៍បណ្តោះអាសន្ននេះ គឺដោយសាររយៈពេល២-៣ថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ច្រើន ដែលធ្វើឲ្យជន់លិចកំណាត់ផ្លូវជាតិលេខ៤។ ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ មន្ទីរសាធារណការ អំពាវនាវឲ្យប្រជាពលរដ្ឋរកផ្លូវវាង ឬអាចប្រើប្រាស់ផ្លូវល្បឿនលឿនបណ្តោះអាសន្នសិន៕
 

Tag:
 (ទឹកជំនន់
  ផ្លូវជាតិលេខ៤)
© រក្សាសិទ្ធិដោយ thmeythmey.com