ជាតិ
អត្ថបទពាណិជ្ជកម្ម
កូកា-កូឡា ចាប់ដៃគូសហការជាមួយលោក វីន មេតាវី ក្នុងការបើកយុទ្ធនាការទីផ្សារស្តីពី 'រូបមន្តនៃភាពរីករាយ -​ Recipe for Magic' ប្រចាំតំបន់អាស៊ី
31, Jul 2023 , 12:06 pm        
រូបភាព
នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៣ ក្រុមហ៊ុនភេសជ្ជៈកូកា-កូឡា បានបង្ហាញមុខតារាសម្ដែង និងជាតារាម៉ូឌែលដ៏ល្បីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺលោក វីន មេតាវីន (Win Metawin) ជាទូតសុច្ឆន្ទៈប្រចាំតំបន់អាស៊ីអាគ្នេយ៍ដំបូងគេ ក្នុងការផ្សព្វផ្សាយយុទ្ធនាការ 'រូបមន្តនៃភាពរីករាយ’ របស់ក្រុមហ៊ុន កូកា-កូឡា។
 
យុទ្ធនាការ 'រូបមន្តនៃភាពរីករាយ - Recipe for Magic' ប្រារព្ធឡើងដើម្បីអបអរសាទរពីភាពរីករាយដ៏ពិតប្រាកដនៃការពិសាអាហារជុំគ្នា និងការប្រាស័្រយទាក់ទងរវាងបុគ្គល ដែលកើតឡើងកំឡុងពេលយើងជួបជុំគ្នា។ គោលបំណងចម្បងរបស់ក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា គឺចង់បំផុសគំនិតមនុស្សគ្រប់រូបមកជួបជុំ និងចែករំលែកជាមួយគ្នា មិនត្រឹមតែចែករំលែកអាហារឆ្ងាញ់ៗ ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីទទួលបាននូវអារម្មណ៍រីករាយ និងពេលវេលាល្អ ដែលមិនអាចបំភ្លេចបានតាមរយៈការពិសាអាហារជុំគ្នា។ ជាក់ស្ដែង ដូចសកម្មភាពរបស់ លោក វីន មេតាវីន ទូតសុច្ឆន្ទៈប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់ក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា ជាឧទាហរណ៍ស្រាប់។
 
លោក វីន មេតាវីន (Win Metawin) បានលើកឡើងថា៖ “តុអាហារ គឺជាកន្លែងដ៏សំខាន់នៅក្នុងចិត្តរបស់ខ្ញុំ។ កាលពីវ័យកុមារ ខ្ញុំចាំបានថា ភាពសប្បាយរីករាយ និងពេលវេលាដ៏អស្ចារ្យជាច្រើន ដែលពួកយើងធ្លាប់មានជាមួយក្រុមគ្រួសារ គឺធ្វើឡើងអំឡុងពេលយើងទទួលទានអាហារជុំគ្នា។ តាមរយៈពេលវេលាដ៏មានតម្លៃទាំងនោះហើយ ដែលនាំឲ្យខ្ញុំ និងក្រុមគ្រួសារ ឬមិត្តភក្តិរបស់ខ្ញុំ បានជួបជុំគ្នា និងអនុញ្ញាតឲ្យយើងម្នាក់ៗ អាចដឹងអំពីព្រឹត្តិការណ៍ដ៏គួរឱ្យរំភើប ដែលកើតឡើងនៅក្នុងជីវិតរបស់ពួកគេ។” លោកបន្តទៀតថា៖ “អាហារ ពិតណាស់ គឺជាភាពរីករាយដ៏ពិតប្រាកដសម្រាប់ខ្ញុំ!”
 
ក្នុងអំឡុងពេលធ្វើយុទ្ធនាការនេះ លោក វីន ដែលមានចំណូលចិត្តជាអ្នកទទួលទានផងនោះ នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា ដើម្បីបង្ហាញរូបមន្តនៃភាពរីករាយរបស់គាត់ទៅកាន់អ្នកគាំទ្រ និងសហគមន៍ផងដែរ។ ក្នុងនោះក៏រួមបញ្ចូលទាំងការផ្សព្វផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយតាមរយៈប្រព័ន្ធសារព័ត៌មាន និងសកម្មភាពសង្គមមួយចំនួន។
 
ដោយនេះជាការបង្ហាញខ្លួនលើកដំបូងនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ យុទ្ធនាការដែលធ្វើឡើងជាមួយ លោក​ វីន នឹងចាប់ផ្តើមដំណើរការនៅក្នុងប្រទេសថៃ ហ្វីលីពីន វៀតណាម កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី។ ការសហការក្នុងភាពជាដៃគូនេះ គឺផ្អែកទៅលើទស្សនវិស័យប្រចាំសកលរបស់ក្រុមហ៊ុន ដែលមានឈ្មោះថា 'ភាពរីករាយដ៏ពិតប្រាកដ - Real Magic' គឺត្រូវបានជឿជាក់ថាភាពរីករាយដ៏ពិតប្រាកដនឹងកើតមានឡើងនៅពេលដែលពួកគេទទួលទានអាហារជុំគ្នា៖ អ្វីដែលពួកគេត្រូវការនោះ គឺការលាយគ្រឿងផ្សំងាយៗដូចជា - បរិយាកាសល្អ មនុស្សជុំវិញខ្លួនល្អ អាហារឆ្ងាញ់ និងកូកា-កូឡា ត្រជាក់ៗ។
 
តាមដានសកម្មភាពរបស់ វីន ជាមួយក្រុមហ៊ុន​ កូកា-កូឡា នៅលើគេហទំព័រផ្លូវការរបស់យើង៖ Facebook, Instagram, និង Twitter ឬចូលទៅកាន់គេហទំព័រ www.coca-cola.com
 
អំពីក្រុមហ៊ុន កូកា-កូឡា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងត្បូង
 
ក្រុមហ៊ុន កូកា-កូឡា​ គឺជាក្រុមហ៊ុនផលិតប្រភេទ​ភេសជ្ជៈ​តែមួយគត់ ដែល​មានផលិតផលលក់​​​​ប្រមាណជាង ២០០ប្រទេស​​ ​​នៅ​លើពិភពលោក។ គោល​បំណង​របស់​ក្រុមហ៊ុន គឺផ្តល់ភាពស្រស់ស្រាយដល់ពិភពលោក និងបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។ ក្រុមហ៊ុន កូកា-កូឡា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងត្បូង បម្រើប្រទេសចម្រុះចំនួន ២៥ ប្រទេសនៅទូទាំងអាស៊ីអាគ្នេយ៍ អូស្ត្រាលី នូវែលហ្សេឡង់ និងកោះប៉ាស៊ីហ្វិក។ យើងផ្តល់ជូននូវផលប័ត្រចម្រុះនៃភេសជ្ជៈ ដែលមានរសជាតិឆ្ងាញ់រួមមាន ភេសជ្ជៈមានជាតិហ្គាស ទឹកបរិសុទ្ធ ទឹកផ្លែឈើ ទឹកដោះគោ អាហាររូបត្ថម្ភ ភេសជ្ជៈដែលមានជាតិរ៉ែសម្រាប់អ្នកហាត់កីឡា និងតែ។ យើង​កំពុង​ផ្លាស់ប្តូរ​ជា​បន្តបន្ទាប់​នូវ​ផលប័ត្រផលិតផល​របស់​យើង រាប់ពីការកាត់​​បន្ថយ​ជាតិស្ករ​ក្នុង​ភេសជ្ជៈរបស់​យើង​រហូត​ដល់​ការ​នាំមកជូន​​ផលិត​ផល​ថ្មី​ប្រកប​ដោយ​ភាពច្នៃ​ប្រឌិត​ទៅ​កាន់​ទីផ្សារ។ យើង​ព្យាយាម​បង្កើត​ឱ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​​ដល់​ជីវិត​របស់​​មនុស្សគ្រប់រូប សហគមន៍ និងភពផែនដី តាម​រយៈ​ការផ្តល់ទឹកស្អាតដល់សហគមន៍ ការ​កែច្នៃសំបក​វេចខ្ចប់​​​ឡើងវិញ ការ​ប្រើប្រាស់​ប្រភពធនធាន​ប្រកប​ដោយ​និរន្តរភាព និង​ការ​កាត់​បន្ថយ​ការបំភាយ​ឧស្ម័ន​កាបូននៅ​ទូទាំង​ខ្សែចង្វាក់​ផ្គត់ផ្តង់របស់​យើង។
 
រួម​ជាមួយ​នឹងដៃគូផ្គត់ផ្គង់​​ភេសជ្ជៈ​របស់​យើង ពួកយើងជួយ​នាំមក​នូវ​ឱកាស​​សេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋាននៅទូទាំងតំបន់។ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅកាន់​គេហទំព័រ www.coca-colacompany.com និង​​អាច​ស្វែង​រក​ពួក​យើង​នៅ​លើ​បណ្តាញសង្គម Twitter, Instagram, Facebook និង LinkedIn ៕
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com