ជាតិ
៤សីហា ចេញលទ្ធផលផ្លូវការនៃការបោះឆ្នោត
31, Jul 2023 , 2:39 pm        
រូបភាព
លោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប ដឹកនាំកិច្ចប្រជុំ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ (រូបពីគ.ជ
លោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប ដឹកនាំកិច្ចប្រជុំ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ (រូបពីគ.ជ
ដោយ៖ ទេពញាណ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចប្តូរកាលបរិច្ឆេទនៃការប្រកាសផ្លូវការអំពីលទ្ធផលបោះឆ្នោត ដោយប្តូរពីថ្ងៃ៩សីហា មកថ្ងៃ៤សីហាវិញ។ ការសម្រេចរបស់គ.ជ.ប ធ្វើឡើងក្នុងកិច្ចប្រជុំ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ។


ផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ការបែងចែកអាសនៈ ដែលគណបក្សត្រូវទទួលបាន និងការកំណត់បេក្ខជនជាប់ឆ្នោត នឹងត្រូវបង្ហាញនៅថ្ងៃប្រកាសលទ្ធផលផ្លូវការ។ តាមរយៈកិច្ចប្រជុំ គ.ជ.ប ក៏បានសម្រេចផងដែរថា នឹងប្រកាសលទ្ធផលបណ្តោះអាសន្ន នៅថ្ងៃ១សីហា។ 
 
គួរដឹងថា ការប្រកាសលទ្ធផលបោះឆ្នោត មាន៣ដំណាក់កាល គឺបឋម បណ្តោះអាសន្ន និងផ្លូវការ។ ទោះលទ្ធផលផ្លូវការមិនទាន់ត្រូវបានប្រកាស តែក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣នេះ ត្រូវគេមើលឃើញជាមុ​នរួចទៅហើយថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតដ៏ច្រើនលើសលប់។ 
 
ការគណនាក្រៅផ្លូវការ បង្ហាញថា ក្នុងចំណោមអាសនៈទាំង១២៥ក្នុងរដ្ឋសភា គណបក្សប្រជាជនកម្ពុជា ទទួលបាន១២០ ដែលធ្វើឲ្យគណបក្សនេះ នៅតែបន្តកាន់អំណាចដដែល។ រីឯអាសនៈនៅសល់៥ទៀត បានទៅលើគណបក្សហ៊្វុនស៊ិនប៉ិច។ ចំណែកគណបក្សដទៃទៀត ប្រហែលពុំទទួលបានអាសនៈឡើយ៕ 
 

Tag:
 លទ្ធផលបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com