ជាតិ
អត្ថបទពាណិជ្ជកម្ម
បើកបៀវត្សតាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុមួយនេះ ចំណេញទាំងបុគ្គលិក និងពេលវេលា
31, Jul 2023 , 2:59 pm        
រូបភាព
ជឿជាក់ថាបច្ចុប្បន្ននេះ មានក្រុមហ៊ុនជាច្រើនដែលបានប្រើប្រាស់សេវា​ហិរញ្ញវត្ថុ​របស់​ធនា​គារ-គ្រឹះស្ថានហិរញ្ញវត្ថុក្នុងការបើក​បៀវត្សជូនបុគ្គលិករបស់ខ្លួន ព្រោះថាការបើក​បៀវត្ស​តាមរយៈនេះ ក្រុមហ៊ុនអាចនឹងទទួលបាន សុវត្ថិភាព ភាពឆាប់រហ័ស ភាពច្បាស់លាស់ និង​ទទួលបានការប្រាក់ពីសាច់ប្រាក់ ដែលមានក្នុងគណនីប្រាក់បៀវត្សទាំងនោះផងដែរ។​
 
យើងខ្ញុំសូមណែនាំទៅកាន់ស្ថាប័ន ក៏ដូចជាក្រុមហ៊ុនតូច-ធំ ដែលមានតម្រូវការប្រើប្រាស់ សេវា​​ បើក​បៀវត្សសម្រាប់បុគ្គលិករបស់ខ្លួន គួរពិចារណាជ្រើសរើសសេវាបើក​បៀវត្ស របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបា្រក់បញ្ញើឈានមុខមួយនៅកម្ពុជាគឺ អិលអូអិលស៊ី​ (ខេមបូឌា) ព្រោះក្រៅពីការទទួលបានអត្ថប្រយោជន៍ដូចបានរៀបរាប់ខាងលើហើយនោះ សេវាបើក​បៀវត្ស អិលអូអិលស៊ី បានផ្តល់លទ្ធភាពជូនអាជីវករ ក្រុមហ៊ុន ឬស្ថាប័នតូច-ធំទូទាំងប្រទេសកម្ពុជា ដែលមានបុគ្គលិកកំពុងបម្រើការងារចាប់ពី ៥នាក់ឡើងទៅ ឱ្យទទួលបាននូវប្រព័ន្ធគ្រប់គ្រង​បៀវត្សមួយ ដែលទទួលបាននូវអត្ថប្រយោជន៍ដ៏គួរឱ្យភ្ញាក់ផ្អើលជាច្រើនផ្សេងទៀត ដូចជា៖
  • ទទួលបានអត្រាការប្រាក់ខ្ពស់ពីគណនីបើកប្រាក់បៀវត្ស រហូតដល់ 3% ក្នុងមួយឆ្នាំ។
  • ទទួលបានប័ណ្ណអេធីអឹម ដ៏ពិសេស ដែលអាចធ្វើប្រតិបត្តិការនៅទូអេធីអឹម ធនាគារផ្សេងច្រើនជាង
៣ ០០០​ កន្លែង ដោយមិនអស់កម្រៃសេវា។
  • ទទួលបានការប្រើប្រាស់សេវាធនាគារចល័ត (iPay Cambodia) ដែលអាច៖ 
- ផ្ទេរប្រាក់ឆ្លងទៅធនាគារផ្សេងនៅកម្ពុជា ដោយមិនគិតថ្លៃសេវា
- បើកគណនីបញ្ញើមានកាលកំណត់បានដោយខ្លួនឯងភ្លាមៗយ៉ាងងាយស្រួល ដើម្បីទទួលបានការប្រាក់កាន់តែខ្ពស់ (8.88%)
- ការបញ្ចូលទឹកប្រាក់ក្នុងទូរសព្ទ ទូទាត់វិក្កយបត្រ ទូទាត់ប្រាក់កម្ចី ជាមួយ អិលអូអិលស៊ី និងមុខងារជាច្រើនផ្សេងទៀត។

លើសពីនេះ នៅអិលអូអិលស៊ី (ខេមបូឌា) លោកអ្នកនឹងទទួលបានការបម្រើសេវាពីបុគ្គលិក ដែលមានចំណេះជំនាញច្បាស់លាស់ និងវិជ្ជាជីវៈខ្ពស់ក្នុងការប្រើប្រាស់សេវា។ 
 
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងសាខាណាមួយរបស់ អិលអូអិលស៊ី (ខេមបូឌា) ទូទាំងប្រទេសដែលនៅជិតលោកអ្នកបំផុតឬទាក់ទងទៅកាន់ផ្នែកទំនាក់ទំនងអតិថិជនតាមរយៈទូរសព្ទលេខ ០២៣ ៩៩១ ៩៩១៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com