ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា ទទួលបានពានរង្វាន់ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅកម្ពុជាពីកម្មវិធី Insurance Asia Awards 2023
01, Aug 2023 , 11:59 am        
រូបភាព
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ ទទួលបានពានរង្វាន់ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា (International Life Insurer of the Year – Cambodia) សម្រាប់ឆ្នាំ២០២៣ ពីកម្មវិធីដ៏ល្បីឈ្មោះមួយ “Insurance Asia Awards 2023” ដែលបានប្រព្រឹត្តិឡើងក្នុងប្រទេសសិង្ហបុរី។

Insurance Asia Awards​ គឺជាកម្មវិធីពានរង្វាន់ដ៏មានកិត្យានុភាពមួយប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក ដែលប្រមូលផ្តុំក្រុមហ៊ុនធានារ៉ាប់រងធំៗនៅក្នុងតំបន់អាស៊ី ហើយកម្មវិធីនេះទទួលស្គាល់ទៅលើផលិតផលធានារ៉ាប់រង និងសេវាកម្មល្អបំផុតប្រចាំឆ្នាំ ដែលបានជួយលើកកម្ពស់គុណភាពជីវិតរបស់អតិថិជន។​
 
អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ លោក ពន្លឺ តុលា មានប្រសាសន៍ថា៖ “យើងមិនអាចឈ្នះពានរង្វាន់អន្តរជាតិនេះបានទេ ប្រសិនបើមិនមានការជឿជាក់ និងទំនុកចិត្តយ៉ាងច្រើនពីសំណាក់អតិថិជនមកលើក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍។ វាពិតជាអស្ចារ្យខ្លាំងណាស់ដែលភាពរីកចម្រើនដ៏ខ្លាំងក្លា ​​និងការប្តេជ្ញាចិត្តរបស់យើងចំពោះការប្រកាន់ខ្ជាប់ទស្សនវិស័យ “អតិថិជនជាចម្បង” ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ និងជាលក្ខណៈអន្តរជាតិ។ យើងប្តេជ្ញាចិត្ដក្នុងការបន្ដជួយបង្កើនគុណភាពជីវិតរបស់អតិថិជន តាមរយៈការផ្តល់ផលិតផល និងសេវាកម្មពាក់ព័ន្ធនានាប្រកបដោយភាពច្នៃប្រឌិត និងកាន់តែទូលំទូលាយ ដោយបន្ដកសាងលើកេរដំណែលដ៏យូរអង្វែង និងមោទកភាពរបស់យើងក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុន ដែលមានប្រតិបត្តិការជាង ១២០ ឆ្នាំមកហើយ។” 
  


លោក ម៉ា គីន យ៉ុង នាយកប្រតិបត្តិផ្នែកប្រតិបត្តិការ និងបានតំណាងឱ្យក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ទៅចូលរួមកម្មវិធីទទួលពានរង្វាន់នេះ ដែលបានប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី បានបន្ថែមទៀតថា៖ “យើងខ្ញុំសូមចែករំលែកពានរង្វាន់មួយនេះ​ ជូនទៅដល់ក្រុមការងារទាំងអស់របស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា សម្រាប់​ការខិតខំប្រឹងប្រែងរបស់ពួកគាត់ទាំងអស់គ្នាដើម្បីសម្រេចឱ្យបាននូវឧត្តមភាព ភាពច្នៃប្រឌិត និងការប្រកាន់ភ្ជាប់ “អតិថិជនជាចម្បង”។ ខ្ញុំមានទំនុកចិត្តពេញលេញថាឆន្ទៈក្នុងការចង់សម្រេចបានលទ្ធផល និងភាពប៉ិនប្រសប់របស់ក្រុមការងារក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ នឹងបន្ដជួយជំរុញគោលដៅរបស់យើងឱ្យក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ អ្នកប្រឹក្សាផែនការហិរញ្ញវត្ថុ អ្នកឯកទេសផែនការហិរញ្ញវត្ថុ ដៃគូអាជីវកម្ម បុគ្គលិក និងអតិថិជនទាំងអស់​ គឺជាអាទិភាព​ទី១​ របស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា។​”
 
អំពី ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍
ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលមានការរីកលូតលាស់លឿនមួយ នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលត្រឹមតែជាង ៤ ឆ្នាំប៉ុណ្ណោះ។ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាហ្វ៍ កម្ពុជា  ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (“ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង ឬ DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ឈានមុខគេក្នុងប្រទេសជប៉ុន អស់រយៈពេលជាង ១២០​ ឆ្នាំ ​ជាប្រវត្តិសាស្ត្រ។ DLHD ទទួលបានការវាយតម្លៃ A+ ដោយ S&P និងបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនតូក្យូស្តុកអ៊ិ​ច​ឆេង (Tokyo Stock Exchange) ។​
 
ចាប់តាំងពីបង្កើតក្រុមហ៊ុន DLHD ក្នុងឆ្នាំ ១៩០២ មក ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ បានប្តេជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើងជានិច្ច និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ “ភាពស្ងប់ចិត្ត” ក្រោមទស្សនវិស័យ “អតិថិជនជាចម្បង”។ ក្រុមហ៊ុនបានរួមចំណែកផ្តល់ជូននូវភាពស្ងប់ចិត្តតាមរយៈការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសេវាហិរញ្ញវត្ថុផ្សេងៗដល់សហគមន៍ក្នុងមូលដ្ឋាន។  
 
ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង មានគ្រឹះមូលធនដ៏រឹងមាំជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៤៦១ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រង និងប្រាក់ចំណូលផ្សេងៗទៀតជាង ៤៩ពាន់លានដុល្លារ (គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣)៕
 

© រក្សាសិទ្ធិដោយ thmeythmey.com