ជាតិ
អត្ថបទពាណិជ្ជកម្ម
សន្សំពិន្ទុកាន់តែច្រើន បានរង្វាន់កាន់តែច្រើននៅលើ AMK Mobile
01, Aug 2023 , 3:01 pm        
រូបភាព
សន្សំពិន្ទុតាមរយៈការបញ្ចូលកាតទូរស័ព្ទ និងទូទាត់វិក្កយបត្រនៅលើ AMK Mobile ដើម្បីទទួលបានរង្វាន់ជាច្រើន។ ឥឡូវនេះ នៅពេលដែលអតិថិជនបញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រផ្សេងៗនៅលើ AMK Mobile លោកអ្នកនឹងទទួលបានពិន្ទុ សម្រាប់លេងឆ្លើយសំណួរសប្បាយៗ ដើម្បីទទួលបានឱកាសផ្សងសំណាងយករង្វាន់ជាច្រើន ដែលរង្វាន់សរុបរហូតដល់ ៧០ លានរៀល។

កម្មវិធីប្រម៉ូសិននេះ ចាប់ពីថ្ងៃនេះ រហូតដល់ខែធ្នូ ឆ្នាំ២០២៣។
អតិថិជនទាំងអស់នឹងទទួលបាន ១ពិន្ទុ នៅពេលទូទាត់វិក្កយបត្តិដូចខាងក្រោម៖
  • បញ្ចូលលុយទូរស័ព្ទ
  • បង់ទឹក បង់ភ្លើង ឬបង់ថ្លៃប្រមូលសំរាម
  • បង់ប្រាក់កម្ចី និងប័ណ្ណឥណទាន
  • បង់អ៊ីនធឺណិត និងទូរទស្សន៍ខ្សែកាប
  • បង់ថ្លៃការសិក្សា
  • និងបង់វិក្កយបត្រផ្សេងៗ។
ការប្ដូរពិន្ទុ៖
  • ប្ដូរ ២ពិន្ទុ ដើម្បីទទួលបានឱកាសលេងកម្សាន្ដ ឆ្លើយសំណួរជាមួយ អេ អឹម ខេ ល្បងប្រាជ្ញា  (របៀបប្ដូរពិន្ទុ)
  • ប្ដូរ ៥ពិន្ទុ ដើម្បីទទួលបានឱកាសផ្សងសំណាងចាប់ឆ្នោតរៀងរាល់ ២សប្ដាហ៍ម្ដង  (របៀបប្ដូរពិន្ទុ)
លក្ខន្ដិក៖
 
ប្តូរ ៥ពិន្ទុ ទទួលបាន​ឱកាសផ្សងសំណាង ដើម្បីឈ្នះរង្វាន់សាច់ប្រាក់ម្តង។ ឱកាសផ្សងសំណាងយករង្វាន់សាច់ប្រាក់ចំនួន១០ម៉ឺនរៀល ចំនួន ៣០រង្វាន់ រៀងរាល់ថ្ងៃទី១០ និងទី២៥ ជារៀងរាល់ខែរហូតដល់ខែវិច្ឆិកា​ និងរង្វាន់សាច់ប្រាក់ចំនួន ១លានរៀល ចំនួន ៤០រង្វាន់ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ២០២៣។ ប្រសិនបើការចាប់រង្វាន់ចំថ្ងៃចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាក នឹងលើកទៅថ្ងៃធ្វើការបន្ទាប់។​
 
ប្រាក់រង្វាន់នឹងបញ្ចូលទៅគណនីរបស់អ្នកឈ្នះបន្ទាប់ពីបញ្ចប់កម្មវិធីចែករង្វាន់នៅ អេ អឹម ខេ​។ អតិថិជនម្នាក់អាចឈ្នះបានតែមួយរង្វាន់ប៉ុណ្ណោះ ក្នុងការចាប់ឆ្នោតមួយលើក។ ការចាប់រង្វាន់នឹងផ្សាយបន្ដផ្ទាល់នៅលើហ្វេសប៊ុកផេក AMK អេ អឹម ខេ។
 
ចំនួនឱកាសផ្សងសំណាងនឹងត្រូវរាប់ឡើងវិញនៅក្រោយថ្ងៃទី៩ និងទី២៤ ម៉ោង១១​:៥៩នាទីយប់ ព្រោះចំនួនឱកាសរបស់លោកអ្នកត្រូវបានបញ្ចូលទៅក្នុងកម្មវិធីផ្សងសំណាងរួចហើយ។ គណនីដែលបានបិទ គិតត្រឹមពេលចាប់រង្វាន់ នឹងមិនមានឱកាសចូលរួមការចាប់រង្វាន់នេះទេ។
 
*យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខន្តិកផ្សេងៗនៅពេលណាមួយដោយពុំចាំបាច់ផ្តល់ជូនដំណឹងជាមុន!
 

(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com