អន្តរជាតិ
សមយុទ្ធ​យោធា​សហរដ្ឋ​អាមេរិក​និង​អូស្ត្រាលី​រីកចម្រើន​កាន់តែ​ខ្លាំង
01, Aug 2023 , 7:29 pm        
រូបភាព
រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Lloyd Austin ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅឯ​អគារ​រដ្ឋាភិបាល Queensland ក្នុង​ទីក្រុង Brisbane កាលពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។
រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Lloyd Austin ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅឯ​អគារ​រដ្ឋាភិបាល Queensland ក្នុង​ទីក្រុង Brisbane កាលពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។
ដោយ: VOA
មួយ​ថ្ងៃ​ក្រោយ​ការប្រកាស​ថា ​សហរដ្ឋ​អាមេរិក​នឹង​បញ្ជូន​កងទ័ព​និង​សម្ភារៈ​យោធា​បន្ថែម​ទៀត​ទៅកាន់​ប្រទេស​អូស្ត្រាលី ​លោក​ Lloyd Austin ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​បាន​ថត​រូប​អនុស្សាវរីយ៍​ជាមួយ​ទាហាន។

 
លោក​បាន​និយាយ​លេង​នឹង​ទាហាន​ទាំងនោះ​ថា៖ «ទាហាន​ឆ័ត្រ​យោង​មែនទេ? មើល​តែមួក​ដឹង​ហើយ»។
 
លោក​ Lloyd Austin ​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អូស្ត្រាលី ​លោក Richard Marles​ បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​របស់​លោក Austin ​ពី​ទីក្រុង ​Brisbane ​ទៅកាន់​ទីក្រុង ​Townsville ​ដើម្បី​ជួប​ជាមួយ​កងទ័ព​ដែល​ចូលរួម​ក្នុង​សមយុទ្ធ ​Talisman Sabre។
 
ទាហាន​មួយ​រូប​បាន​និយាយ​ប្រាប់​លោក​ថា៖ ​«Waltzing Matilda ​ជា​ចម្រៀង​របស់​យើង​ លោក»។
 
ប្រទេស​ជិត​១០​បាន​ចូលរួម​ជាមួយ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​អូស្ត្រាលី​ក្នុង​សមយុទ្ធ​នេះ។ ហើយ​លោក​រដ្ឋមន្ត្រី​ Austin ​ថ្លែង​ថា​ មាន​សង្ឃឹម​ថា​ ទៅថ្ងៃ​អនាគត​សមយុទ្ធ​នេះ​នឹង​កាន់តែ​ធំ​ឡើង៖ «នេះ​ជាអ្វី​ដែល​យើង​ចង់​និយាយ។ យើង​ចង់​បាន​អន្តរ​ប្រតិបត្តិការ។ យើង​ចង់​ធ្វើការ​ជាមួយ​គ្នា។ កសាង​ទស្សន​វិស័យ​រួម​សម្រាប់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ដែល​សេរី​និង​បើក​ចំហរ‍»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com