ជាតិ
អត្ថបទពាណិជ្ជកម្ម
អ្នកនាង Nimol Felix ខ្លួនតូចចិត្តធំ សម្រេចមហិច្ឆតារបស់ខ្លួនត្រឹមតែមួយប៉ប្រិចភ្នែក
02, Aug 2023 , 3:29 pm        
រូបភាព
អ្នកនាង Nimol Felix ផ្ដើមពីធ្វើការងារ ជាបុគ្គលិករបស់ទីភ្នាក់ងារផ្សាយពាណិជ្ជកម្មក្នុងក្រុមហ៊ុនអាកាសចរណ៍មួយកន្លែង តែដោយសារមហិច្ឆតា និងក្តីស្រមៃ អ្នកនាងនិងដៃគូបានរិះរកគំនិតបង្កើត Brand Felix ផ្ទាល់នៅឆ្នាំ ២០១៥។

ពិតណាស់រាល់ការចាប់ផ្តើមតែងតែមានឱបសគ្គ ប៉ុន្តែ អ្នកនាង Nimol Felix មិនមែនជាមនុស្សដែលងាយបោះបង់នឹងចុះចាញ់បញ្ហាដោយងាយៗឡើយ ដោយមានការគាំទ្រ និងលើកទឹកចិត្តពីឪពុកម្តាយយ៉ាងពេញទំហឹងផងនោះធ្វើឲ្យអ្នកនាងមានទឹកចិត្តក្នុងការតស៊ូរហូតសម្រេចបង្កើតបានផលិតផលជាច្រើនមុខដូចជា សាប៊ូព្យាបាលសក់ ឈុតថែរក្សារមុខ វីតាមីនញាំសម្រាប់ជួយទៅលើបញ្ហាសម្រស់និងសុខភាព ដែល Brand នោះមានឈ្មោះថា Felix ។
  


ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុនរបស់អ្នកនាង Nimol Felix កាន់តែមានភាពរីកចម្រើនបន្តិចម្តងៗ។ អ្នកនាង បានឲ្យដឹងកាន់តែថាពាក្យ Felix នេះគឺផ្តើមចេញពីបញ្ហាសក់របស់នាងផ្ទាល់តែម្តង។ មកទល់ពេលនេះវាមានរយ:ពេល ៨ឆ្នាំហើយ ដែលអ្នកនាង Nimol Felix ជាសហគ្រិនដ៏ឆ្នើមរូបនេះបាននាំយកផលិតផល មានគុណភាពខ្ពស់តម្លៃសមរម្យ ហើយជាផលិតផលមួយ ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល មានលេខប្រវេទន៍ នឹងចុះបញ្ជីយ៉ាងត្រឹមត្រូវស្របទៅតាមគោលការណ៏របស់ក្រសួង ដើម្បីផ្តល់នូវទំនុកចិត្តទៅកាន់អតិថិជនទាំងក្នុងប្រទេសនិងក្រៅប្រទេសដូចជា កូរ៉េ ជប៉ុន ចិន ថៃ អាមេរិក អូស្ត្រាលី ផងដែរ។
 
ទោះបីជា វិស័យអនឡាញមានការប្រកួតប្រជែងខ្លាំងក្លាយ៉ាងណាក៏ដោយ ក៏អ្នកនាង Nimol Felix និងដៃគូបានដឹកនាំក្រុមហ៊ុន Felix Brand របស់អ្នកនាងឲ្យខ្ពស់ត្រដែតក្នុងភាពជោគជ័យមករហូតអស់រយ:ពេល ៨ឆ្នាំ។ ហេតុនេះទើបអ្នកនាងត្រូវបានមហាជន និងអ្នករួមអាជីពដាក់រហ័សនាមឲ្យថា នារីខ្លាំងខាងផ្នែកទីផ្សារ ។


 
អ្នកនាង Nimol Felix បានឱ្យដឹងបន្ថែមទៀតថា ខ្លួនអ្នកនាងផ្ទាល់ក៏សឹងតែមិនជឿដែរថានាងអាចផ្លាស់ជីវិតពីបុគ្គលិកធ្វើការឲ្យគេ មកជាសហគ្រិនដ៏ជោគជ័យដូចពេលនេះ មានលុយ ឡាន ភូមិគ្រឹះដ៏ធំស្គឹមស្គៃ តាមក្តីស្រមៃរបស់នាង។ វាជាជីវភាពមួយដែលអាចឲ្យអ្នកនាង Nimol Felix ចូលរួមការងារសប្បុរសធម៌មួយចំនួនដូចជា ជួយកុមារកំព្រា ជនចាស់ជរា ប្រជាជនក្រីក្រ មន្ទីពេទ្យ និងសាលារៀនជាដើម ។
 
ជាចុងក្រោយអ្នកនាង Nimol Felix បានថ្លែងអំណរគុណទៅដល់អតិថិជនរាប់សែនអ្នកទាំងក្នុងនិងក្រៅប្រទេសដែលគាំទ្រផលិតផលក្រុមហ៊ុន Felix របស់អ្នកនាងដល់សព្វថ្ងៃ៕
 
(អត្ថបទពាណិជ្ជកម្ម)










 

© រក្សាសិទ្ធិដោយ thmeythmey.com