ជាតិ
ធនាគារ អ៊ូរី ផ្តល់ថវិកាដល់អង្គការឆាលហ្វាន កម្ពុជា តាមរយៈអង្គការឆាលហ្វាន កូរ៉េ លើគម្រោងបង្កើនសមត្ថភាព ឌីជីថលក្នុងវិស័យអប់រំរយៈពេល ៣ឆ្នំា
04, Aug 2023 , 11:59 am        
រូបភាព
អាម៉េរិកថា មិនទាន់ទទួលបានការឆ្លើយតបពីរដ្ឋមន្រ្តីការបរទេសចិន
អាម៉េរិកថា មិនទាន់ទទួលបានការឆ្លើយតបពីរដ្ឋមន្រ្តីការបរទេសចិន
ធនាគារអ៊ូរី បានចុះហត្ថលេខាផ្ដល់ថវិកា ដល់អង្គការឆាលហ្វាន កម្ពុជា តាមរយៈអង្គការឆាលហ្វាន កូរ៉េ លើ ”គម្រោងបង្កើនសមត្ថភាពឌីជីថលក្នុងវិស័យអប់រំ” ក្នុងគោលបំណង​ដើម្បីពង្រឹងសមត្ថភាពផ្នែកឌីជីថល ដល់សិស្សសាលាកម្ពុជា។



ថវិកានេះគាំទ្រដល់គម្រោងមានរយៈពេល ៣ឆ្នំា ដើម្បីជួយបណ្តុះបណ្តាលសិស្សតាមសាលា ដែលបានជ្រើសរើសក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងកំពង់ធំ។ គម្រោងនេះនឹងជួយបណ្តុះបណ្តាលជំនាញមូលដ្ឋានកុំព្យូទ័រ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង សុវត្ថិភាពលើប្រព័ន្ធអនឡាញ ក៏ដូចជាការបំពាក់បរិក្ខារកុំព្យូទ័រ ដល់សិស្សានុសិស្សប្រមាណជាង ២៤.០០០នាក់ នៅតាមសាលាទាំង ២១ ដែលបានជ្រើសរើសនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ធំ ដោយពួកគេអាចយកចំណេះដឹងនេះទៅពង្រីកជំនាញ និងចំណេះដឹងដើម្បីក្លាយខ្លួនជាធនធានសំខាន់សម្រាប់ពិភពលោកនាពេលអនាគត។
   


កម្មវិធីនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីពី​ លោក Kim Hong Ju អគ្គនាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី ​​ និង លោក ចាន់​ ណារិន តំណាង​អង្គការឆាលហ្វាន កម្ពុជា លោកស្រី Unjoung Choi  តំណាង​អង្គការឆាលហ្វាន កូរ៉េ  តំណាងនៃ​អង្គការបង្រៀនដើម្បីកម្ពុជា រួមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃ​ ធនាគារ អ៊ូរី​ និង អង្គការឆាលហ្វាន កម្ពុជា។​ 
 
អគ្គនាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី​ លោក Kim Hong Ju បានថ្លែងនៅក្នុងកម្មវិធី ថា​៖ 
 
“ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថលនៅក្នុងប្រទេសកម្ពុជា គឺជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមសាជីវកម្មរបស់ធនាគាររបស់យើង ក្នុងការកសាងធនធានមនុស្សដែលមានសមត្ថភាព ជំនាញ និងបច្ចេកទេសបន្ថែមទៀត ដែលជាតម្រូវការខ្លាំងសម្រាប់អាជីវកម្មនាពេលបច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក” ។
   


លោក Kim បានបន្តទៀតថា​ “សមត្ថភាពឌីជីថលនឹងផ្តល់ឱកាសសម្រាប់សិស្សានុសិស្សឱ្យមានការងារកាន់តែល្អប្រសើរ​ហើយការធ្វើឱ្យប្រសើរឡើងនូវចំណេះដឹង និងជំនាញ នឹងរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ តាមរយៈកំណើនការងារ”។
 
លោក ចាន់​ ណារិន​ តំណាង​អង្គការឆាលហ្វាន កម្ពុជា បានថ្លែងអំណរគុណចំពោះធនាគារ ធនាគារ អ៊ូរី សម្រាប់ការផ្តល់ជំនួយជាថវិកា និងអង្គការឆាលហ្វាន កូរ៉េ សម្រាប់ការសម្របសម្រួល ក្នុងការធ្វើឱ្យគម្រោងនេះកើតឡើង ហើយខ្ញុំមានមោទកភាពដោយ ធនាគារ អ៊ូរី បាន​ក្លាយ​ជា​ម្ចាស់​ជំនួយ​ ដែល​អាច​ចូល​រួម​ចំណែក​យ៉ាង​មាន​ន័យ​ក្នុង​ការ​លើក​កម្ពស់​ជីវិត​កុមារ​នៅ​កម្ពុជា។​
 

ឆ្លៀតក្នុងឱកាសនោះ លោក ណារិន បានមានប្រសាសន៍ថា “ទន្ទឹមនឹងគម្រោងនេះ យើងបង្កើតកិច្ចអន្តរាគមន៍ជាច្រើនដើម្បីបង្កើនការចុះឈ្មោះសិស្សក្នុងការអប់រំឌីជីថល ដើម្បីបង្កើនការរៀនសូត្រពេញមួយជីវិតរបស់ពួកគេ ដោយធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពប្រើប្រាស់ គុណភាពសម្រាប់ការអប់រំឌីជីថល និងការកសាងបន្ទប់ ICT និងបណ្ណាល័យនៅក្នុងសាលារៀន រួមទាំងការកសាងសមត្ថភាពសម្រាប់គ្រូបង្រៀនផ្នែក បច្ចេកវិទ្យាព័ត៌មានវិទ្យា ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសុវត្ថិភាពលើប្រព័ន្ធអនឡាញនៅទូទាំងសាលាទាំង ២១ ដែលបានជ្រើសរើសនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ធំ “។
 
អង្គការឆាលហ្វាន កម្ពុជា បានចាប់ផ្តើមគម្រោងអភិវឌ្ឍន៍ដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០០៧  នៅខេត្តស្វាយរៀង បន្ទាប់មកនៅខេត្តក្រចេះ ក្នុងឆ្នាំ ២០១១ និងខេត្តបាត់ដំបងក្នុងឆ្នាំ ២០១៧ ។ រាជធានីភ្នំពេញ ខេត្តកណ្តាល និងកំពង់ធំ គឺជាអាទិភាពបន្ទាប់របស់យើងក្នុងការកែលម្អសមត្ថភាពឌីជីថលរបល់សិស្សានុសិស្សចាប់ពីកម្រិតបឋមសិក្សា ដល់ វិទ្យាល័យ។
  


អំពី ធនាគារ អ៊ូរី ៖
ធនាគារ អ៊ូរី មានសមិទ្ធិផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំមកនេះ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិក្នុងឆ្នាំ ១៩៩០ និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ ២០០៤​។ បន្ទាប់មក នៅឆ្នាំ២០១១ ទទួលបានអាជ្ញាប័ណ្ណ ដើម្បីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងក្រោយមកគួបបញ្ចូលគ្នាជាមួយ អ៊ូរីហ្វាយនែន ក្នុងឆ្នាំ ២០២០ ដើម្បីពង្រីកបណ្តាញប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណជាធនាគារពាណិជ្ជកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ និងបានប្រកាសខ្លួនជាធនាគារពាណិជ្ជជាផ្លូវការនៅខែមករា ឆ្នាំ២០២២ ដែលអាចឱ្យធនាគារ បម្រើជូននូវផលិតផល និងសេវាកម្មនៃធនាគារពាណិជ្ជយ៉ាងទូលំទូលាយនៅទីផ្សារកម្ពុជា។ ​
 
គិតត្រឹមខែមិថុនា ឆ្នាំ ២០២៣ ធនាគារ អ៊ូរី មានសាខាចំនួន ១៤០ ទូទាំងប្រទេស មានបុគ្គលិកជាង ៤,២០០ នាក់ និងបម្រើអតិថិជនជាង ៤៣៧ ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុប​១,៤ ពាន់លាន សំពៀតឥណទាន ១,១៨០​ លានដុល្លារ និងសមតុល្យ​សន្សំប្រាក់បញ្ញើរហូតដល់ ៣៥៥ លានដុល្លារ។
“ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!”
 
​(អត្ថបទពាណិជ្ជកម្ម)
 


© រក្សាសិទ្ធិដោយ thmeythmey.com