ជាតិ
កម្មកររោងចក្រនៅកំពង់ស្ពឺជាង៥០នាក់រងរបួស ដោយសារក្រឡាប់រថយន្ត
05, Aug 2023 , 1:59 pm        
រូបភាព
​ម្តុំ​វត្ត​បង់​បក់ ស្ថិតនៅក្នុង​ភូមិ​ទ្រា ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។
​ម្តុំ​វត្ត​បង់​បក់ ស្ថិតនៅក្នុង​ភូមិ​ទ្រា ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។
ភ្នំពេញ៖ រថយន្តដឹកកម្មកររោងចក្រមួយគ្រឿង បានបើកបរក្នុងល្បឿនលឿន នៅចំណុចផ្លូវកោង បណ្ដាលឱ្យជ្រុលចង្កូតក្រឡាប់ នៅម្តុំ​វត្ត​បង់​បក់ ស្ថិតនៅក្នុង​ភូមិ​ទ្រា ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។ នេះបើតាមលោក ចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ។

ក្នុងហេតុការណ៍ គ្រោះថ្នាក់ប្រឡាប់ឡាននេះ ប្រធានមន្ទីរការងារ ខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទឱ្យដឹងថា រថយន្តដែលជួបគ្រោះថ្នាក់នោះ បានដឹកកម្មករជាង៧០នាក់ ដើម្បីទៅបំពេញការងារ។ លោកញ្ជាក់ថារថយន្តនេះ បើកបរក្នុងល្បឿនលឿន ហើយដល់ចំណុចផ្លូវកោងក៏បត់ឬគ្រប់គ្រងលែងបាន ក៏បណ្ដាលឱ្យក្រឡាប់។  
 
«ហេតុការណ៍នេះ មានកម្មករជាង៥០នាក់បានបញ្ជូនទៅកាន់មន្ទីរពេទ្យ៦ទីតាំង ហើយក្នុងនោះក៏អ្នករងរបួសធ្ងន់៨នាក់។ ក្នុងចំណោម៨នាក់នោះ គឺមានកម្មករជាស្ត្រីមានផ្ទៃពោះ២នាក់»។ លោក បូរិន បានលើកឡើងបែបនេះ ហើយសុំផ្ដល់ព័ត៌មានលម្អិតបន្ថែមទៀត នៅពេលក្រោយ៕ 
 

Tag:
 កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com