កីឡាជាតិ
ជាតិ
ម្ចាស់ក្លិបចក្រវាឡគុនខ្មែរ ពង្រីកកន្លែងហ្វឹកហាត់ក្រោយកីឡាការិនីកើនឡើង
11, Aug 2023 , 9:39 pm        
រូបភាព
កីឡាការិនីក្លិបប្រដាល់ចក្រវាឡគុនខ្មែរ រូបពី រស់ សុជា
កីឡាការិនីក្លិបប្រដាល់ចក្រវាឡគុនខ្មែរ រូបពី រស់ សុជា
លោក រស់ សុជា គ្រូបង្វឹក និងជាប្រធានក្លិបប្រដាល់ចក្រវាឡគុនខ្មែរ ពង្រីកក្លិបរបស់ខ្លួន ដើម្បីឲ្យកីឡាការិនី ងាយស្រួលហ្វឹកហាត់បន្ថែមទៀត។ ប្រធានក្លិបរូបនេះ បានបញ្ជាក់ទៀតថា កីឡាការិនី បានមកហ្វឹកហាត់នៅក្លិប មានចំនួនចំនួន ៤នាក់​ ចំណែក កីឡាករ៤នាក់។



លោក រស់ សុជា បានប្រាប់សារព័ត៌មានថ្មីៗថា ក្លិបប្រដាល់ចក្រវាឡគុនខ្មែរ ក្រោយពីចាប់ផ្ដើបបើកសារជាថ្មី បន្ទាប់ពីជួបបញ្ហាកូវីដ-១៩ មានកីឡាការិនី ចូលហ្វឹកហាត់ តែ១ប៉ុណ្ណោះ គឺ យុវតី ធឿន ស្រីនី។ ប៉ុន្ដែ ដោយសារ វិស័យកីឡាមួយនេះ មានការគាំទ្រច្រើន មានយុវតីវ័យប្រមាណជា ១៦-១៧ឆ្នាំ ក្នុង ភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលរួមហ្វឹកហាត់ជាបន្តបន្ទាប់។ គ្រូបង្វឹករូបនេះ បញ្ជាក់ថា ពិតជាដូចការសង្ឃឹមរបស់ខ្លួន ដែលចង់ផ្សព្វផ្សាយប្រដាល់គុនខ្មែរ ទៅឲ្យមនុស្សជំនាន់ក្រោយ។ កំណើនសិស្សប្រដាល់បែបនេះ លោក សុជា បានពង្រីកកន្លែងហ្វឹកហាត់បន្ថែម។ 
 
«ខ្ញុំ ពិតជាសប្បាយចិត្តណាស់ ពេលឃើញយុវជន យុវតី មកហ្វឹកហាត់ប្រដាល់គុនខ្មែរ។ ខ្ញុំ រំភើប ព្រោះមានអារម្មណ៍ថាបានជួយបណ្ដុះធនធាន ហើយយ៉ាងហោចណាស់បានជាប្រយោជន៍ដល់សង្គម។»។ លោក រស់ សុជា បាននិយាយប្រាប់បែបនេះ។
 
បើទោះជាក្លិប មានបរិវេណតូចបន្ដិច ប៉ុន្ដែ ប្រធានក្លិបចក្រវាឡគុនខ្មែរ បានពង្រីកកន្លែងហ្វឹកហាត់ រហូតមានទំហំ ៤០.៥ ម៉ែត្រការ៉េ សម្រាប់កីឡាករ កីឡាការិនីក្លិប។ បច្ចុប្បន្ន ក្លិប កីឡាការិនី ៤រូប និងកីឡាករ ៤រូប៕
 

Tag:
 ប្រដាល់គុនខ្មែរ
  រស់ សុជា
© រក្សាសិទ្ធិដោយ thmeythmey.com