ជាតិ
អូស្រ្តាលី ជួយកសិករខ្មែរលើការបង្កាត់ពូជមាន់ស្រែបែបសិប្បនិម្មិត ដើម្បីលើកតម្លៃបន្ថែម
18, Aug 2023 , 8:19 pm        
រូបភាព
គម្រោងបង្កាត់ពូជមាន់ស្គួយ គាំទ្រដោយមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR)។ រូបភាព៖ ស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា
គម្រោងបង្កាត់ពូជមាន់ស្គួយ គាំទ្រដោយមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR)។ រូបភាព៖ ស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា
ភ្នំពេញ៖ អូស្រ្តាលី ជួយកសិករកម្ពុជាលើការបង្កាត់ពូជមាន់ស្គួយបែបសិប្បនិម្មិត ដើម្បីលើកតម្លៃបន្ថែម។​ នេះបើតាមការចេញផ្សាយដោយស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា នៅថ្ងៃទី១៦ សីហា។



បើតាមស្ថានទូត មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) កំពុងគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍បង្កាត់ពូជសត្វបែបសហគមន៍ដំបូងគេសម្រាប់មាន់នៅក្នុងប្រទេសកម្ពុជា លើគម្រោងកែលម្អពូជមាន់។ 
 
គម្រោងនេះ ដឹកនាំដោយក្រុមអ្នកបច្ចេកទេសកម្ពុជា និងអន្តរជាតិមួយក្រុម ក្នុងគោលបំណងបង្កើតពូជមាន់ស្គួយដែលមានផលិតភាពខ្ពស់ ហើយកូនមាន់របស់វាអាចលក់បានក្នុងតម្លៃខ្ពស់។ កម្មវិធីនេះ កំពុងផ្តល់ចំណេះដឹង និងជំនាញចាំបាច់ដល់កសិករ ដើម្បីអនុវត្តវិធីសាស្ត្រជ្រើសរើសពូជ, ការថែទាំមេបាពូជ, ការផ្តល់ចំណីសមស្រប, ការចាក់វ៉ាក់សាំង, ជីវសុវត្ថិភាព និងការបង្កាត់ពូជសិប្បនិម្មិត លើមេមាន់ជាដើម។
 
ពូជមាន់ស្គួយ ដែលគេស្គាល់ថាជា «មាន់ស្រែ» ទទួលបានការពេញនិយមពីសំណាក់អ្នកបរិភោគ ដោយសារសាច់ឆ្ងាញ់ និងមានសមត្ថភាពផលិតស៊ុតបានល្អ។ ស្ថានទូតអូស្រ្តាលី សង្ឃឹមថា ពូជមាន់ស្គួយ ដែលកំពុងបង្កាត់នៅពេលនេះ នឹងមានលក់នៅលើទីផ្សារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕ 
 

Tag:
 កសិកម្ម
  ស្ថានទូតអូស្រ្តាលី
  មាន់ស្រែ
  មាន់ស្គួយ
© រក្សាសិទ្ធិដោយ thmeythmey.com