ជាតិ
យុវជន យាន វាសនា តស៊ូស្ពាយអីវ៉ាន់ឡើងភ្នំត្បែងយកប្រាក់មកផ្គត់ផ្គង់ការសិក្សា
20, Aug 2023 , 5:09 pm        
រូបភាព
ព្រះវិហារ៖​ មុខរបរស្ពាយអីវ៉ាន់ឡើងភ្នំត្បែង ជារបររបស់ពលរដ្ឋដែលរស់នៅលើភ្នំ និងជើងភ្នំត្បែង។  យុវជន យាន វាសនា ជាអ្នកស្ពាយអីវ៉ាន់ឡើងភ្នំត្បែង និងជានិស្សិតឆ្នាំទី១ ជំនាញអគ្គិសនី។  ទំនេរពីការសិក្សា យុវជនវ័យ១៩ឆ្នាំ វាសនា ត្រូវស្ពាយអីវ៉ាន់របស់ភ្ញៀវទេសចរ ដែលមានទម្ងន់ពី៣០-៦០គីឡូក្រាម ឡើងទៅសហគមន៍តាំងយូ នៃភ្នំត្បែង ដែលមានចម្ងាយជាង៦គីឡូម៉ែត្រ។  ក្នុងមួយសប្ដាហ៍ វាសនា អាចរកចំណូលបាន៨ម៉ឺនរៀល។ ទោះបីរបរស្ពាយអីវ៉ាន់នេះ មានភាពនឿយហត់ និងលំបាកក្ដី ប៉ុន្តែអ្នកព្រះវិហាររូបនេះ  នៅតែសប្បាយចិត្ត ព្រោះរបរនេះបានជួយឱ្យ វាសនា មានឱកាសរៀនសូត្របន្ត និងជួយសម្រួលដល់ជីវភាពគ្រួសារ។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 

 

Tag:
 ភ្នំត្បែងមានជ័យ
  របរស្ពាយអីវ៉ាន់ឡើងភ្នំ
© រក្សាសិទ្ធិដោយ thmeythmey.com