ជាតិ
ព្រះមហាក្សត្រ
​​​ន​យោ​បាយ​ជាតិ​
សភា បើកសម័យប្រជុំដំបូង ក្រោមព្រះរាជធិបតីព្រះមហាក្សត្រ ដើម្បីឈានទៅរៀបចំក្បាលម៉ាស៊ីនដឹកនាំ
21, Aug 2023 , 8:14 am        
រូបភាព
រដ្ឋសភាបើកសម័យដំបូង នីតិកាលទី៧ ក្រោមព្រះរាជធិបតីព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហមុនី នាព្រឹកថ្ងៃទី២១ សីហានេះ។ សម័យប្រជុំដំបូង មានការចូលរួមពីឥស្សរជនជាន់ខ្ពស់ អង្គទូត និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលចាត់ទុកជាប្រវត្តិសាស្រ្តមួយដែរ។


 
ក្រោយបើកសម័យប្រជុំហើយ សម្ដេច ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា នឹងដឹកនាំកិច្ចការងារពិភាក្សាសម្រេចលើសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងអនុម័តបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នាអាណត្តិទី៧នេះ។ តំណាងរាស្រ្តដែលត្រូវបានផ្ដល់សុពលភាព នឹងត្រូវទៅស្បថនៅក្នុងព្រះបរមរាជវាំង នៅពេលរសៀល។ សមាជិកទាំង១២៥រូបនោះ មានពីខាងគណបក្សប្រជាជនកម្ពុជា ១២០រូប និងគណបក្សហ្វ៊ុនស៊ិនប៉ិច ៥រូប។
 
ដោយឡែកនៅថ្ងៃទី២២ សីហា សម័យប្រជុំសភាលើកទី១ អាណត្តិនេះ នឹងបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធាន ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់ក្នុងរដ្ឋសភា និងផ្ដល់សេចក្តីទុកចិត្តចំពោះរដ្ឋាភិបាល។
 
សម្រាប់សមាភាពថ្នាក់ដឹកនាំស្ថាប័នធំៗវិញ ត្រូវបានសម្ដេច ហ៊ុន សែន ប្រកាសកន្លងមកហើយថា លោកស្រី ឃួន សុដារី នឹងជាធ្វើប្រធានរដ្ឋសភា។ លោក ហ៊ុន ម៉ាណែត នឹងជានាយករដ្ឋមន្ត្រី។ ចំណែកសម្ដេច ហ៊ុន សែន នៅតែជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយនឹងធ្វើប្រធាន​ឧត្តម​ក្រុមប្រឹក្សាព្រះមហាក្សត្រ ក៏ដូចជាប្រធានព្រឹទ្ធសភា ជំនួសសម្ដេច សាយ ឈុំ ដែលសុំសម្រាកពីកិច្ចការងារ។     
 

Tag:
 រដ្ឋសភា
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com