ជាតិ
​​​ន​យោ​បាយ​ជាតិ​
បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រទាំង១២៥រូបក្នុងអាណត្តិទី៧
21, Aug 2023 , 9:03 am        
រូបភាព
រដ្ឋសភានីតិកាលទី៧ បើកសម័យប្រជុំដំបូងរបស់ខ្លួន នាព្រឹកថ្ងៃទី២១ ខែសីហានេះ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី។ តំណាងរាស្ត្រជាប់ឆ្នោតទាំង១២៥រូប មាន១២០រូបពីគណបក្សប្រជាជនកម្ពុជា និង៥រូបពីគណបក្សហ៊្វុនស៊ិនប៉ិច។

 
តាមកម្មវិធី ក្រោយការបើកប្រជុំក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រ និងមានការថតរូបអនុស្សាវរីយ៍ រដ្ឋសភាបើកកិច្ចប្រជុំលើកទី១ ក្រោមអធីបតីភាព សម្តេច ហេង សំរិន ដែលជាព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី៧។ នៅពេល​រសៀល តំណាងរាស្ត្រដែលប្រកាសសុពលភាពទាំងអស់ នឹងយាង និងអញ្ជើញទៅស្បថនៅព្រះបរមរាជវាំង។
 
ឈានដល់ថ្ងៃទី២២ ខែសីហា រដ្ឋសភាបន្តសម័យប្រជុំលើកទី១របស់ខ្លួន ដោយឈានដល់ការបោះឆ្នោតជាកញ្ចប់ជ្រើសរើសថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មការទាំង១០ និងថ្នាក់ដឹកនាំរដ្ឋាភិបាល។ លោកស្រី ឃួន សុដារី ដែលជាអនុប្រធានទី២ នៅអាណត្តិទី៦ ត្រូវបានជ្រើសតាំងសម្រាប់តំណែងប្រធានរដ្ឋសភា ជំនួសសម្តេច ហេង សំរិន រីឯលោក ហ៊ុន ម៉ាណែត នឹងបន្តវេនពី សម្តេច ហ៊ុន សែន សម្រាប់តំណែងជានាយករដ្ឋមន្ត្រី។
 
 
ក្នុងបញ្ជីបេក្ខជនជាប់ឆ្នោតទាំង១២៥រូប រួមមាន១២០រូបពីគណបក្សប្រជាជនកម្ពុជា និង៥រូបពីគណបក្សហ៊្វុនស៊ិនប៉ិច។ សម្តេច ហេង សំរិន អាយុ៨៩ឆ្នាំ ជាសមាជិកដែលមានអាយុចាស់ជាងគេ បន្ទាប់ពីគឺ សម្តេច គង់ សំអុល (៨៦ឆ្នាំ), លោក ម៉ុម ស៊ីបុន (៧៩ឆ្នាំ), លោក ពេជ្រ ប៊ុនធិន (៧៨ឆ្នាំ), សម្តេច ទៀ បាញ់ (៧៧ឆ្នាំ)។ រីឯសមាជិកដែលមានអាយុតិចជាងគេ មាន លោក ញឿន រ៉ាដែន (៣៧ឆ្នាំ), លោក នាង ចាន់ណាក់ (៣៩ឆ្នាំ), លោក ហ៊ុន ម៉ានី (៤០ឆ្នាំ), លោក នង វាសនា (៤១ឆ្នាំ), លោក ស សុខា, លោក ឃុត ចាន់ដារ៉ា, លោក ម៉ាត់ សេត, លោក ទៀ សីហា (៤២ឆ្នាំ)។
 
បន្ទាយមានជ័យ
១. លោក កែ គឹមយ៉ាន
២. លោក គោស៊ុំ សារឿត
៣. លោក អ៊ី ឡុង
៤. លោកស្រី នួម សុភ័ណ
៥. លោក សេរី កុសល
៦. លោក ខេង ស៊ុម
 
បាត់ដំបង
១. សម្តេច ស ខេង
២. លោក ងិន ឃន
៣. លោក ឡោក ហ៊ួរ
៤. លោក អង្គ វង្ស វឌ្ឍនា
៥. លោក ឈាង វុន
៦. លោក កើត រិទ្ធ
៧. លោក សក់ សេដ្ឋា
៨. លោក ច័ន្ទ សុផល
 
កំពង់ចាម
១. លោក យឹម ឆៃលី
២. លោក ខៀវ កាញារីទ្ធ
៣. លោក ប៉ាន សូរស័ក្តិ
៤. លោក វេង សាខុន
៥. លោក ហង់ជួន ណារ៉ុន
៦. លោក លូ គឹមឈន់
៧. លោក លន់ លឹមថៃ
៨. លោក ងួន សុជាតិ
៩. លោក ម៉ា ឈឿន
១០. លោក ញឿន រ៉ាដែន (ហ៊្វុនស៊ិនប៉ិច)
 
កំពង់ឆ្នាំង
១. សម្តេច គង់ សំអុល
២. លោក អ៊ុក រ៉ាប៊ុន
៣. លោកស្រី កែ ច័ន្ទមុនី
៤. លោក លី ណារុន
 
កំពង់ស្ពឺ
១. លោក ឆាយ ថន
២. លោក ហ៊ុន ម៉ានី
៣. លោក សត្យា វុធ
៤. លោក សេង ញ៉ក់
៥. លោកស្រី ខេង សំវ៉ាដា
៦. លោក សុខ ប៊ុន
 
កំពង់ធំ
១. លោក ជា ចាន់តូ
២. លោក ថោង ខុន
៣. លោក សួស យ៉ារ៉ា
៤. លោក ឃឹង នុភាព
៥. លោក នង វាសនា
៦. លោក នាង ចាន់ណាក់ (ហ៊្វុនស៊ិនប៉ិច)
 
កំពត
១. លោក ប៉ែន ស៊ីម៉ន
២. លោកស្រី អ៊ុន សុគន្ធា
៣. លោក សោម ចិន
៤. លោក នឹម ច័ន្ទតារា
៥. លោកស្រី ចម និម្មល
៦. លោក ម៉ាត់ សេត
 
កណ្តាល
១. សម្តេច ហ៊ុន សែន
២. លោកស្រី ឃួន សុដារី
៣. លោក អូន ព័ន្ធមុនីរ័ត្ន
៤. លោក ប្រាក់ សុខុន
៥. លោក ម៉ៅ ភិរុណ
៦. លោក ស៊ុន ចាន់ថុល
៧. លោក លឹម គានហោ
៨. លោក សុខ ចិន្តាសោភា
៩. លោក វង្សី វិស្សុត
១០. លោក ទី សុគន្ធ
១១. លោក គង់ បណ្ដូល (ហ៊្វុនស៊ិនប៉ិច)
 
កោះកុង
១. លោក ដុំ យុហៀន
 
ក្រចេះ
១. លោក ព្រុំ សុខា
២. លោក ពេជ្រ ប៊ុនធិន
៣. លោក សរ ចំរុង
 
មណ្ឌលគិរី
១. លោក ចាន់ យឿន

ភ្នំពេញ
១. លោក ហ៊ុន ម៉ាណែត
២. លោក ប៉ា សុជាតិវង្ស
៣. លោក អ៊ិត សំហេង
៤. លោក ម៉ម ប៊ុនហេង
៥. លោកស្រី អ៊ឹង កន្ថាផាវី
៦. លោក កែប ជុតិមា
៧. លោកស្រី ឡោក ខេង
៨. លោកស្រី គ្រួច សំអាន
៩. លោក អូស្មាន ហាស្សាន់
១០. លោក ឃុត ចាន់ដារ៉ា
១១. លោក លី ឆេង
១២. ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ (ហ៊្វុនស៊ិនប៉ិច)
 
ព្រះវិហារ
១. លោក មាស សុភា

ព្រៃវែង
១. លោក ជាម យៀប
២. លោក ស សុខា
៣. លោក ម៉ុម ស៊ីបុន
៤. លោក ឡុង ប៊ុន្នី
៥. លោក ជាម ប៉េអា
៦. លោក ញឹម វណ្ណដា
៧. លោក ស្បោង សារ៉ាត
៨. លោក ហ៊ី បាវី
៩. លោកស្រី គង់ សាឡន
១០. លោក អ៊ុក សិទ្ធិជាតិ
១១. លោក អាំង សំបូរ ជំនួស លោក ភឹម រ៉ុង (ហ៊្វុនស៊ិនប៉ិច)
 
ពោធិ៍សាត់
១. លោក ស៊ុយ សែម
២. លោក កែវ រតនៈ
៣. លោក ទី ថានី
៤. លោក កែវ វីរៈ
 
រតនគិរី
១. លោក គិត ទ្រី
 
សៀមរាប
១. សម្តេច ទៀ បាញ់
២. លោក សៀង ណាំ
៣. លោក ទៀ សីហា
៤. លោកស្រី តឹករ៉េត កំរង
៥. លោក ឈឹម ម៉ា
៦. លោក នូ ផល្លា
 
ព្រះសីហនុ
១. លោក សាយ សំអាល់
២. លោក តឹករ៉េត សំរេច
៣. លោក សូ ខនឫទ្ធីគុណ
 
ស្ទឹងត្រែង
១. លោក ឡូយ សុផាត
 
ស្វាយរៀង
១. សម្តេច ម៉ែន សំអន
២. លោកស្រី ដួង វណ្ណា
៣. លោក ជ័យ សុន
៤. លោក សម តារា
៥. លោកស្រី ឯក សុវណ្ណភារៈ

តាកែវ
១. លោក ប៊ិន ឈិន
២. លោក ជា វ៉ាន់ដេត
៣. លោកស្រី និន សាផុន
៤. លោក ម៉ុក ម៉ារ៉េត
៥. លោក ស៊ូ ភិរិន្ទ
៦. លោក ច័ន្ទ សារុន
៧. លោក អ៊ិត សុខ
៨. លោកស្រី នូ សុវណ្ណនី
 
កែប
១. លោក ចម ប្រសិទ្ធ
 
ប៉ៃលិន
១. លោក អ៊ី ឈាន
 
ឧត្តរមានជ័យ
១. លោក គន់ គីម
 
ត្បូងឃ្មុំ
១. សម្តេច ហេង សំរិន
២. លោក ជា សុផារ៉ា
៣. លោក វង សូត
៤. លោក អ៊ាង សុផល្លែត
៥. លោក ចាយ បូរិន
៦. លោក ឌិត ទីណា
៧. លោក កែវ ពិសិដ្ឋ
៨. លោក ឆាយ ឫទ្ធិសែន
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com