កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool ឈ្នះការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការផ្តល់កាតក្រហមដល់ Mac Allister
23, Aug 2023 , 9:59 pm        
រូបភាព
ក្រុម Liverpool ថ្ងៃទី២២ ខែសីហា បាននិយាយថាខ្លួនបានឈ្នះការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការផ្តល់កាតក្រហមពីសំណាក់អាជ្ញាកណ្តាលទៅលើកីឡាករខ្សែបម្រើ Alexis Mac Allister។ Mac Allister ត្រូវបានដកបម្រាម៣ប្រកួតវញ។



ខ្សែបម្រើ Alexis Mac Allister សមាជិកថ្មីរបស់ក្រុម Liverpool ទទួលបានកាតក្រហមអំឡុងការប្រកួតយកឈ្នះលើក្រុម AFC Bournemouth លទ្ធផល ៣-១ ក្នុងក្របខណ្ឌ Premier League កាលពីថ្ងៃទី១៩ ខែសីហា។ 
 
មុនបានកាតក្រហម Mac Allister ខ្សែបម្រើអន្តរជាតិអាហ្សង់ទីន បានប៉ះទង្គិចគ្នាពីការប្រជែងបាល់ជាមួយនឹងកីឡាករ Ryan Christie នៅក្នុងនាទី ៥៨ ហើយការពិន័យបណ្តេញចេញពីការប្រកួតបានបង្កឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង។ អ្នកចាត់ការក្រុម Bournemouth លោក Andoni Iraola ក៏បាននិយាយក្រោយបញ្ចប់ការប្រកួតថា ការប៉ះទង្គិចមិនស័ក្តិសមទទួលបានកាតក្រហមឡើយ។
 
បើតាមរយៈសេចក្តីថ្លែងការណ៍របស់សមាគមបាល់ទាត់អស់គ្លេស FA បានប្រកាសដកការដាក់ពិន័យលើ Mac Allister ចំនួន ៣ប្រកួត ក្រោយមានការត្រួតពិនិត្យឡើងវិញថាការបណ្តេញចេញពីការប្រកួតគឺខុស។ ​FA បាននិយាយដូច្នេះថា ៖«គណៈកម្មាការនិយតកម្មឯករាជ្យបានដកការព្យួរការប្រកួតចំនួន បីប្រកួតរបស់ Alexis Mac Allister បន្ទាប់ពីមានការអះអាងពីការបណ្តេញចេញពីប្រកួតនោះគឺខុស។»។
 
ការប្រកួតបន្ទាប់របស់ក្រុម Liverpool ខ្សែបម្រើសញ្ជាតិអាហ្សង់ទីននឹងជាម្ចាស់ពានរង្វាន់ World Cup 2022 នឹងអាចបន្តជួយក្រុមបន្តទៀតក្រោយពីការដកការពិន័យ។ 
 
Liverpool បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៥ នៅក្នុងក្របខណ្ឌ Premier League ក្រោយឆ្លងកាត់ ២ប្រកួតដើមរដូវកាល រកបាន ៤ពិន្ទុ ហើយការប្រកួតបន្ទាប់ក្រុមហង្សក្រហមត្រូវទៅជួបតទល់នឹងក្រុម Newcastle United នៅថ្ងៃទី២៧ ខែសីហា៕
 

Tag:
 Liverpool
  Alexis Mac Allister
© រក្សាសិទ្ធិដោយ thmeythmey.com