កីឡាអន្តរជាតិ
អន្តរជាតិ
លោក ​Guardiola នឹងខកខានដឹកនាំ Man City ពីរប្រកួត ដោយសារវះកាត់ខ្នង
24, Aug 2023 , 7:59 am        
រូបភាព
លោក Pep Guardiola អ្នកចាត់ការក្រុម Manchester City នឹងត្រូវខកខានដឹកនាំក្រុមសម្រាប់ការប្រកួតក្របខណ្ឌ Premier League ទល់ក្រុម Sheffield United និង Fulham បន្ទាប់ពីលោកបានចូលព្យាបាលសុខភាពដោយការវ៉ះកាត់នៅត្រង់ខ្នង។ នេះបើតាមការប្រកាសរបស់ក្លិបមេឃខៀវ នៅថ្ងៃទី២២ ខែសីហា។



លោក Juanma Lillo ដែលជាជំនួយការលោក Guardiola នឹងទទួលរ៉ាប់រងដឹកនាំ Man City បណ្តោះអាសន្នក្នុងការប្រកួត២លើក ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស។
 
«អ្នកចាត់ការ Man City បានទទួលរងការឈឺចាប់ខ្នងយ៉ាងធ្ងន់ធ្ងរនាមួយរយៈពេលថ្មីៗនេះ ហើយលោកបានធ្វើដំណើរត្រលប់ទៅកាន់ទីក្រុង​ Barcelona សម្រាប់ការវះកាត់ជាបន្ទាន់។ ការវះកាត់ទទួលបានជោគជ័យ ហើយលោក Pep ក៏នឹងត្រូវសម្រាកឱ្យជាសះស្បើយផងដែរនៅក្នុងមន្ទីរពេទ្យក្នុងទីក្រុង Barcelona លោកត្រូវបានរំពឹងថានឹងវិលត្រលប់មកវិញបន្ទាប់ពី FIFA Day។»។ ក្លិប Man City ប្រកាសបែបនេះ។
 
បច្ចុប្បន្នក្រុមការពារតំណែងជើងឯក ស្ថិតនៅចំណាត់ថ្នាក់លេខ​២ នៃតារាង Premier league បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន ២លើរកបាន ៦ពិន្ទុពេញ។ សម្រាប់ការប្រកួតសប្តាហ៍ទី៣ របស់ Man City ត្រូវធ្វើដំណើរទៅកាន់ក្រុម Sheffield United នាថ្ងៃទី២៦ មុនពេលទទួលក្រុម Fulham នៅថ្ងៃទី២ ខែកញ្ញា៕
 

Tag:
 Pep Guardiola
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com