ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ទៀ សីហា និង លោក ស សុខា ឡើងឋានន្តរស័ក្កិជា នាយឧត្តមសេនីយ៍
23, Aug 2023 , 9:23 pm        
រូបភាព
លោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ (ឆ្វេង) លោក ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ (ស្ដាំ)។
លោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ (ឆ្វេង) លោក ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ (ស្ដាំ)។
ភ្នំពេញ៖  ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ  នរោត្តម សីហមុនី តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២៣ ខែសីហា បានដំឡើងឋានន្តរស័ក្កិ លោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ជានាយឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ។ តាមព្រះរាជក្រឹត្យដាច់ដោយឡែក លោក ស សុខា ឧបនាយរដ្ឋមន្រ្តី និងជា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ត្រូវបានដំឡើងឋានន្តរស័ក្កិ ជានាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ៕


© រក្សាសិទ្ធិដោយ thmeythmey.com