ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ឡេង ប៉េងឡុង បន្តកាន់តួនាទីអគ្គលេខាធិការរដ្ឋសភា
24, Aug 2023 , 10:10 am        
រូបភាព
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាជាតិ
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាជាតិ
លោក ឡេង ប៉េងឡុង បន្តកាន់តួនាទីជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន រដ្ឋសភា ក្នុងនីតិកាលទី៧។ នេះបើតាមរាជក្រឹត្យតែងតាំងរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា កាលពីថ្ងៃទី២៣ សីហា។

 
ក្រៅពីតួនាទីជាអគ្គលេខាធិការរដ្ឋសភានេះ កន្លងមកលោក ឡេង ប៉េងឡុង ក៏បំពេញកិច្ចការងារជាអ្នកនាំពាក្យសម្រាប់ស្ថាប័នអង្គនីតិប្បញ្ញតិមួយនេះដែរ។ លោក ឡេង ប៉េងឡុង ចាប់ផ្ដើមការងារជាអ្នកនាំពាក្យរដ្ឋសភានេះ តាំងពីពាក់កណ្ដាលអាណត្តិទី៥មក។ កាលណោះ គណបក្សប្រជាជន និងអតីតគណបក្សសង្គ្រោះជាតិ បានឯកភាពគ្នា សម្រេចឱ្យមានអ្នកនាំពាក្យរដ្ឋសភា សម្រាប់គណបក្សប្រជាជន មានលោក ឈាង វុន និងអ្នកនាំពាក្យរដ្ឋសភាសម្រាប់អតីតគណបក្សសង្គ្រោះជាតិ មានលោក យ៉ែម បុញ្ញឫទ្ធិ។ ចំណែកលោក ឡេង ប៉េងឡុង គឺជាអ្នកនាំពាក្យរដ្ឋសភា ដែលឆ្លើយឆ្លងជាមួយអ្នកកាសែត ជុំវិញករណីផ្សេងៗជារួម ដែលសម្រេចចេញពីរដ្ឋសភា។

Tag:
 ឡេង ប៉េងឡុង
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com