កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនី Hermoso ស្នើឱ្យមានវិធានការលើនាយកបាល់ទាត់អេស្ប៉ាញដែលថើបខ្លួន
24, Aug 2023 , 2:39 pm        
រូបភាព
កីឡាការិនី Jenni Hermoso សមាជិក្រុមជម្រើសជាតិអេស្ប៉ាញ បានស្នើឱ្យមានវិធានការប្រឆាំងលើនាយកប្រតិបត្តិសហព័ន្ធបាល់ទាត់អេស្ប៉ាញ (R​FEF) លោក Luis Rubiales ជុំវិញការថើបរូបនាងនៅលើបបូរមាត់អំឡុងពេលពិធីបំពាក់មេដាយដល់ក្រុមនារីអេស្ប៉ាញ ជើងឯក FIFA Women’s World Cup។ នេះបើតាមសហភាព FUTPRO បាននិយាយនាថ្ងៃទី២៣ ខែសីហា។



​FUTPRO គឺជាសមាគមបានបង្កើតឡើងដោយស្ត្រីបាល់ទាត់ដែលកំពុងប្រកួតប្រជែងនៅក្នុងប្រទេសអេស្ប៉ាញ។ រឿងរ៉ាវកើតឡើង ក្រោយពេលលោក Luis Rubiales បានចូលរួមផ្តល់មេដាយដល់កីឡាការិនីជ័យលាភ័ជើងឯកអេស្ប៉ាញ និងឆ្លៀតថើមកីឡាការិនី Hermoso  ក្រោយឈ្នះអង់គ្លេសលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រ World Cup នាថ្ងៃទី២០ ខែសីហា។ 
 
ការថើបនោះបានបង្កឱ្យមានការខឹងសម្បារក្នុង និងក្រៅប្រទេសអេស្ប៉ាញ ដោយមានមនុស្សជាច្រើន រួមទាំងរដ្ឋមន្ត្រីផងដែរ ទាមទារឱ្យលោក Rubiales ចុះចេញពីតំណែង។
 
«សហភាព FUTPRO របស់ខ្ញុំកំពុងសម្របសម្រួលជាមួយនឹងទីភ្នាក់ងារ TMJ របស់ខ្ញុំដោយយកចិត្តទុកដាក់លើការការពារផលប្រយោជន៍របស់ខ្ញុំ ហើយបានកាន់កាប់ក្នុងនាមជាអ្នកប្រឆាំងរបស់ខ្ញុំលើបញ្ហានេះ។ យើងកំពុងធ្វើការងារដើម្បីធានាថាសកម្មភាពដូចដែលអ្វីដែលបានធ្វើដោយឃើញផ្ទាល់ភ្នែក មិនដែលមិនទទួលទោសឡើយ ពួកគេត្រូវតែបានគេដាក់ទណ្ឌកម្មហើយថាវិធានការដែលមានគំរូត្រឹមត្រូវបានអនុម័តក្នុងការការពារកីឡាការិនីស្ត្រីពីអំពើរដែលមិនអាចទទួលយកបាន។»។ កីឡាការិនី Hermoso បាននិយាយបែបនេះក្នុងសេចក្តីថ្លែងការណ៍ជាមួយនឹងសហភាព FUTPRO។
 
នៅសប្តាហ៍ក្រោយ FUTPRO នឹងជួបពិភាក្សាជាមួយនឹងអនុប្រធានទី២ របស់សហព័ន្ធអេស្ប៉ាញលោក Yolanda Diaz ដើម្បីធានាថាវិធានការលើលោក Rubiales ត្រូវតែមាន៕
 

Tag:
 Jenni Hermoso
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com