កីឡាជាតិ
ជាតិ
AFC Cup៖ ភ្នំពេញក្រោន ស្ថិតក្នុងពូល F ជាមួយ Macarthur, Dynamic Cebu និង Shan United
24, Aug 2023 , 3:39 pm        
រូបភាព
ការចាប់ឆ្នោតចែកពូល ពានរង្វាន់ AFC Cup 2023-2024 រូបពី VDO Live Youtube AFC
ការចាប់ឆ្នោតចែកពូល ពានរង្វាន់ AFC Cup 2023-2024 រូបពី VDO Live Youtube AFC
បន្ទាប់ពីការចាប់ឆ្នោត នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ភ្នំ​ពេញក្រោន របស់កម្ពុជា នៅក្នុងតំបន់អាស៊ាន ស្ថិតក្នុងពូល F ជាមួយ ៣ក្លិបផ្សេងទៀត រួមមាន Dynamic Herb Cebu FC របស់ហ្វីលីពីន, Macarthur FC របស់អូស្ដ្រាលី និង Shan United FC របស់មីយ៉ាន់ម៉ា។



ភ្នំពេញក្រោន បន្ទាប់ពីឈ្នះ Young Elephant FC របស់ឡាវ ក្នុងលទ្ធផល ៣-០ ក្នុងវគ្គជម្រុះបឋម (Preliminary Stage) និងឈ្នះ Tampines Rover FC រ​បស់សិង្ហបុរី ក្នុងលទ្ធផល ៣-២ ក្នុងវគ្គជម្រុះ (Play-off) មានកៅអីទៅវគ្គចែកពូល។ ភ្នំពេញក្រោន របស់កម្ពុជា នៅក្នុងតំបន់អាស៊ាន ស្ថិតក្នុងពូល F ជាមួយ ៣ក្លិបផ្សេងទៀត រួមមាន Dynamic Herb Cebu FC របស់ហ្វីលីពីន, Macarthur FC របស់អូស្ដ្រាលី និង Shan United FC របស់មីយ៉ាន់ម៉ា។
 
ការប្រកួតនេះ គឺត្រូវគិតពីការលេងក្នុងដី និងក្រៅដី (Home and Away) ហើយនឹងត្រូវចាប់ផ្ដើមពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។ តំបន់អាស៊ាន ចែកចេញជា ៣ពូល និង១២ក្លិប។ ដោយឡែក២ពូលផ្សេងទៀត ពូល G មាន Terengganu FC, Bali United, Stallion Laguna FC និង PSM Makassar ចំណែក ពូល H មាន Haiphong FC, Houngang United, Sabah FC និង Central Coast Mariners៕
 

Tag:
 បាល់ទាត់
  AFC Cup
© រក្សាសិទ្ធិដោយ thmeythmey.com