ជាតិ
ក្រសួងមហាផ្ទៃ សម្រេចឱ្យប្រើនិមិត្តសញ្ញាថ្មីនៃស្រុកឱរ៉ាល់
25, Aug 2023 , 7:59 am        
រូបភាព
រូបភាព៖ រដ្ឋបាលស្រុកឱរ៉ាល់
រូបភាព៖ រដ្ឋបាលស្រុកឱរ៉ាល់
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ សម្រេចឱ្យប្រើប្រាស់និមិត្តសញ្ញាថ្មី នៃស្រុកឱរ៉ាល់ តាមសំណើរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ។ នេះបើយោងតាមលិខិតប្រកាសរបស់ក្រសួងមហាផ្ទៃ ចេញថ្ងៃទី១៨ ខែសីហា។



និមិត្តសញ្ញារដ្ឋបាលស្រុកឱរ៉ាល់នេះ មានមានរាងមូលព័ទ្ធដោយខ្សែវ័ណ្ឌពណ៌ខៀវមួយជាន់ បង្ហាញអំពីការគ្រប់គ្រងដែនដី។ ក្នុងនោះក៏មានរូបភ្នំឱរ៉ាល់កម្ពស់ ១៨១៣ម៉ែត្រ គ្របដណ្តប់ដោយព្រៃឈើស្រស់បំព្រង ដែលជាជម្រកសត្វព្រៃ ផ្តល់អនុផលព្រៃឈើនានាដល់ប្រជាជន និងជាតំបន់ទេសចរណ៍បែបធម្មជាតិ។ 
 
ចំណែក អក្សរឈ្មោះ«រដ្ឋបាលស្រុកឱរ៉ាល់»មានពណ៌ស ខៀវព័ទ្ធដោយខ្សែពណ៌លឿងជុំវិញខ្សែបូ រំលេចក្នុងខ្សែបូពណ៌ក្រហមអមដោយខ្សែបូពណ៌ និងពពកពណ៌សនៅក្នុងផ្ទៃពណ៌ផ្ទៃមេឃ ឯណោះវិញ បង្ហាញអំពីទេសភាពដ៏ស្រស់ស្អាត នៅតំបន់ភ្នំ។
 
និមិត្តសញ្ញារដ្ឋបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវដាក់ឱ្យប្រើប្រាស់នៅកន្លែងធ្វើការងារ រដ្ឋបាលស្រុក និងប្រើប្រាស់នៅលើលិខិត ស្រោមសំបុត្រ និងឯកសារផ្លូវការពាក់ព័ន្ធរបស់រដ្ឋបាលស្រុកឱរ៉ាល់។ លើសពីនេះ​ ក៏អាចប្រើប្រាស់ ក្នុងពិធីនានាដែលសមស្រប និងប្រើប្រាស់ក្នុងកិច្ចការជាផ្លូវការផ្សេងៗ តាមការចាំបាច់ផងដែរ៕ 
 

Tag:
 ក្រសួងមហាផ្ទៃ
  រដ្ឋបាលស្រុកឱរ៉ាល់
  ខេត្តកំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com