ជាតិ
រដ្ឋ សម្រេចបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
25, Aug 2023 , 10:59 am        
រូបភាព
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង ថ្ងៃទី២៤សីហា ២០២៣។ រូបពី លោក ហ៊ុន ម៉ាណែត
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង ថ្ងៃទី២៤សីហា ២០២៣។ រូបពី លោក ហ៊ុន ម៉ាណែត
ភ្នំពេញ៖ នៅកិច្ចប្រជុំដំបូង នៃរដ្ឋាភិបាលថ្មី បានពិនិត្យនិងសម្រេច លើសេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលមាន៨មាត្រា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាននៃកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី។

 
រដ្ឋាភិបាលអាណត្តិថ្មី សម្រេចបង្កើត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន។ ក្នុងន័យនេះ រដ្ឋមានគោលបំណងបង្កើតស្ថាប័នថ្មីមួយ ដែលមានលក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធគ្រប់គ្រង និងសមត្ថកិច្ចពេញលេញ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារព្រំដែនជាមួយប្រទេសជិតខាង។ 
 
គម្រោងបង្កើតស្ថាប័នថ្មីនេះ មានគោលដៅឆ្ពោះទៅបិទបញ្ចប់ការកំណត់ព្រំដែន និងបញ្ហានានា។ ជាពិសេសឈានដល់ការអភិវឌ្ឍតំបន់ព្រំដែន សម្រាប់ជាប្រយោជន៍ដល់ការពង្រឹងកិច្ចការពារអធិបតេយ្យនិងបូរណភាពទឹកដី រួមទាំងលើកស្ទួយសមិទ្ធផលព្រំដែនទុកជាប្រវត្តិសាស្ត្រ៕ 
 
 

Tag:
 ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com