ជាតិ
អ្នករត់ម៉ូតូឌុប រត់ទាំងត្រដរ!
26, Aug 2023 , 9:00 am        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖  អ្នករត់ឌុបមួយចំនួននៅរាជធានីភ្នំពេញ បានរអ៊ូថា របរនេះហាក់ស្ងាត់ភ្ញៀវ ពិបាករកចំណូល។  អ្នករត់ម៉ូតូឌុបទាំងនោះ បានអះអាងស្រដៀងគ្នាថា មូលហេតុដែលភ្ញៀវថយចុះ ដោយសារតែកំណើននៃអ្នករត់រឺម៉កកង់បីកើនឡើងខ្លាំង និងសេដ្ឋកិច្ចធ្លាក់ចុះ។  
 
ទោះបីជាពិបាករកចំណូលក្តី ក៏អ្នករត់ម៉ូតូទាំងនោះ មិនបោះបង់របរនេះចោលឡើយ ក៏ព្រោះតែពួកគេរត់ម៉ូតូយូរឆ្នាំមកហើយ ឯខ្លះទៀតមិនអាចរករបរផ្សេងបាន។ បើតាមអ្នករត់ម៉ូតូទាំងនោះ ពួកគេអាចរកចំណូលដោះស្រាយជីវភាព បានមួយថ្ងៃទៅមួយថ្ងៃប៉ុណ្ណោះ ដោយមិនសល់ច្រើនឡើយ។ 
 
 សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ


 

 លោក អឿង សារិទ្ធ  អង្គុយរងចាំភ្ញៀវយ៉ាងអស់សង្ឃឹម។ រូបភាព ដោយសែម ប្រាក់ដាវ
 

លោក អុន ថារិទ្ធ ឈរកណ្តាលភ្លៀងមិនមានភ្ញៀវជិះ

លោក ហុង អ៊ូ អ្នករត់ម៉ូតូឌុបនៅផ្សារអូឬស្សី

© រក្សាសិទ្ធិដោយ thmeythmey.com