អន្តរជាតិ
តៃវ៉ាន់ រាយការណ៍ពីសកម្មភាពយោធាថ្មីរបស់ចិនក្បែរកោះខ្លួន
26, Aug 2023 , 2:00 pm        
រូបភាព
ក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍ នៅថ្ងៃទី២៥ ខែសីហាថា យោធាចិនបានចាប់ផ្ដើមសកម្មភាពជាថ្មីម្ដងទៀតដែលរួមបញ្ចូលយន្តហោះចំនួន១៣គ្រឿងនៅឯតំបន់ឆ្លើយតបរបស់ខ្លួន។ នាវាចំនួន៥គ្រឿងទៀត កំពុងតែអនុវត្តការល្បាតត្រៀមប្រយុទ្ធ។

 
បើតាមក្រសួងការពារជាតិតៃវ៉ាន់ ចាប់ពីម៉ោងប្រហែល៧ព្រឹកនៅថ្ងៃទី២៥ ខែសីហា យន្តហោះចិនចំនួន២២គ្រឿង រួមបញ្ចូល យន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក យន្តហោះព្រមានទុកជាមុន និងយន្តហោះគ្មានមនុស្សបើក ធ្វើសកម្មភាពនៅក្បែរតៃវ៉ាន់។ ក្នុងនោះយន្តហោះ១៣គ្រឿងបានចូលទៅក្នុងតំបន់ឆ្លើយតបរបស់តៃវ៉ាន់។ ប៉ុន្តែតៃវ៉ាន់មិនបញ្ជាក់ជាសាធារណៈថាតំបន់ឆ្លើយតបរបស់ខ្លួននៅទីណាឡើយ។ 
 
យ៉ាងណាមិញ ចិនមិនបានប្រកាសបន្ថែមអំពីសមយុទ្ធផ្សេងទៀតនៅជុំវិញកោះតៃវ៉ាន់ ទោះបីជាខ្លួនតែងតែធ្វើបេសកកម្មបែបនេះជាថ្មីទៀតដោយមិនផ្ដល់ដំណឹងមុន។ ជុំវិញរឿងនេះ ក្រសួងការពារជាតិតៃវ៉ាន់ មិនទាន់អាចវិនិច្ឆ័យថាតើសមយុទ្ធរបស់ចិនដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៩ ខែសីហាបានបញ្ចប់ជាផ្លូវការឬយ៉ាងណានោះទេ។ 
 
អំឡុងពេល២៤ម៉ោងមុន តៃវ៉ាន់ក៏តាមដានយន្តហោះគ្មានមនុស្សបើកចំនួន២គ្រឿងរបស់ចិនដែលបានបើកនៅជិតភាគខាងជើងកោះតៃវ៉ាន់ ដែលជាខ្សែបន្ទាត់មធ្យមខណ្ឌចែកទឹកដីទាំង២៕

Tag:
 (តៃវ៉ាន់)
© រក្សាសិទ្ធិដោយ thmeythmey.com