ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ប្រាំង ជលសា ​ក្លាយជាអគ្គនាយកអគ្គិសនីកម្ពុជា ជំនួស លោក កែវ រតនៈ​
26, Aug 2023 , 2:40 pm        
រូបភាព
លោក ប្រាំង ជលសា ត្រូវបានព្រះមហាក្សត្រតែងតែអគ្គនាយកអគ្គិសនីកម្ពុជា
លោក ប្រាំង ជលសា ត្រូវបានព្រះមហាក្សត្រតែងតែអគ្គនាយកអគ្គិសនីកម្ពុជា
លោក ប្រាំង ជលសា ត្រូវបានព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយកដ្ឋានអគ្គិសនីកម្ពុ(EDC) ដែលមានឋានៈស្មើ រដ្ឋលេខាធិការ។ លោកបានកាន់តំណែងនេះ​ បន្ទាប់ពីលោក កែវ រតនៈ ទៅកាន់តួនាទីជា រដ្ឋមន្រី្តក្រសួងរ៉ែ និងថាមពល។

 
លោក ប្រាំង ជលសា បានបញ្ចប់ការសិក្សាថ្នាក់វិស្វកម្មអគ្គិសនី នៅវិទ្យាស្ថានបច្ចេកជាន់ខ្ពស់មិត្តភាពកម្ពុជា-សូវៀត និងទទួលបានសញ្ញបត្របណ្ឌិតអគ្គិសនី ពីវិទ្យាស្ថានពហុបច្ចេកទេសហ្រ្គេណូប នៅប្រទេសបារាំង។ លោកក៏ធ្លាប់ទទួលបានការសិក្សាគ្រប់គ្រងសេដ្ឋកិច្ចនយោបាយលើវិស័យថាមពល និងការបណ្តុះបណ្តាលពីដៃគូអភិវឌ្ឍន៍មួយចំនួនផងដែរ។​ ដូចជា៖ ធនាគារអភិវឌ្ឍន៍អាស៊ី(ABD), ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ... ជាដើម។​
 
ត្រឹមវ័យ២២ឆ្នាំ លោក ប្រាំង ជលសា បានចូលបម្រើការងារនៅអគ្គិសនីកម្ពុជា នៅឆ្នាំ១៩៩៦ រហូតដល់ ឆ្នាំ២០២១។ ប្រវតិ្តការងារ​និងការសិក្សារបស់លោកក្នុងវិស័យអគ្គិសនីក្នុងរយៈពេល២៧ឆ្នាំមកនេះ ត្រូវបានមហាក្សត្រទុកព្រះទ័យ និងសម្រេចតែងតាំង លោកជាអគ្គនាយកដ្ឋានអគ្គិសនីកម្ពុ(EDC) នៅថ្ងៃទី២៥សីហា ឆ្នាំ២០២៣​៕
 

Tag:
 អគ្គិសនីកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com