ជាតិ
វ័យ៧៥ឆ្នាំហើយ តែ លោក សូ តុ នៅរីករាយជាមួយការងារថែទាំតំបន់អង្គរ
26, Aug 2023 , 3:20 pm        
រូបភាព
លោក សូ តុ ដាំស្មៅនៅតំបន់អង្គរ
លោក សូ តុ ដាំស្មៅនៅតំបន់អង្គរ
ដោយ:
សៀមរាប៖ លោក សូ តុ ប្តេជ្ញានឹងថែទាំតំបន់អង្គរអស់មួយជីវិត ក្រោយបម្រើការងារ​បានជាង១០ឆ្នាំមក។ ឆន្ទៈរបស់លោក​កើតឡើងដោយក្តីស្រឡាញ់តំបន់អង្គរ និងចង់ថែទាំទេសភាពតំបន់បេតិកភណ្ឌមួយនេះឱ្យកូនចៅជំនាន់ក្រោយបានឃើញ។

 
លោក  សូ តុ អ្នកជាថែស្មៅ និងកូនឈើក្នុងតំបន់ប្រាសាទអង្គរវត្ត ចាប់តាំងពីឆ្នាំ២០១១មក។​ បុរសវ័យ៧៥ឆ្នាំរូនេះបាននិយាយមកកាន់ក្រុមការងារសារព័ត៌មានថ្មីៗយ៉ាងដូច្នេះ៖ «ខ្ញុំមិនចង់ទៅណាទេ ! ចង់តែនៅថែទាំតំបន់អង្គរហ្នឹង ព្រោះថាចាស់ហើយមិនដឹងទៅធ្វើការឯណា។ ម្យ៉ាងទៀតខ្ញុំស្រលាញ់អង្គរវត្តតាំងពីតូចៗមកដែរ ចាំមើលកម្លាំងថយពេលណាឈប់ត្រឹមហ្នឹង»។ 
 

ទិដ្ឋភាពការដាំស្មៅ និងកូនឈើនៅតំបន់អង្គរ

ជាមួយនឹងបទពិសោធច្រើនឆ្នាំមកនេះ​​ ការងារដាំដុះ និងកូនឈើនៅក្នុងតំបន់អង្គរ ឱ្យលោក សូ តុ មានអារម្មណ៍ស្រស់ស្រាយ បាត់រោយចុងដៃ ​និងចុងជើង ត្បិតស្ថិតនៅវ័យជ្រេក៏ដោយ។ «នៅព្រឹកឡើងខ្ ញុំជិះម៉ូតូមកធ្វើការស្រូបយកខ្យល់ត្រជាក់ ហើយធ្វើការដូចជាបានធូរមិនមានអារម្មណ៍ថាហត់នឿយអ្វីសោះ»។ លោក សូ​ តុ បានរៀបរាប់បែបនេះដោយមិនមានភាពនឿយហត់ជាមួយការងារក្រោមពន្លឺថ្ងៃនេះឡើយ ខណៈការងារក៏បានផ្តល់ដល់លោកតា​ចំនួន ២៨ ០០០រៀលក្នុងមួយថ្ងៃសម្រាប់សម្រួលជីវិតគ្រួសារ ផងដែរ។
 
លោកបានបញ្ជាក់ថា ៖ «ការងារនេះផ្តល់ចំណូលឱ្យខ្ញុំបានគួរសម និងមិនសូវនឿយហត់។ ខ្ញុំពេញចិត្ត និងធ្វើពេញមួយជីវិតរបស់លោក»៕

Tag:
 ៖ លោក សូ តុ
  សៀមរាប
 ​ អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com