កីឡាជាតិ
ជាតិ
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍គុនខ្មែរអន្តរជាតិ នៅខេត្តសៀមរាប ចុងឆ្នាំនេះ​
27, Aug 2023 , 8:40 pm        
រូបភាព
លោក មាម ម៉ារា ប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ
លោក មាម ម៉ារា ប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ
ដោយ:
កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍កីឡាប្រដាល់គុនខ្មែរអន្តរជាតិនៅខេត្តសៀមរាប នៅឆ្នាំចុងឆ្នាំ២០២៣។ បើតាម លោក មាម រ៉ា ប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ បច្ចុប្បន្នមានសមាជិកគុនខ្មែរជាង៦០ប្រទេស បានដាក់ពាក្យសុំចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ។



យ៉ាងណាក៏ដោយ ពេលនេះ លោក មាម រ៉ា ពុំទាន់អាចបញ្ជាក់អំពីចំនួនប្រទេសជាក់លាក់ដែលនឹងមានវត្តមានក្នុងព្រឹត្តិការណ៍នេះនៅឡើយ​ ខណៈ​សហព័ន្ធ​ ក៏មិនទាន់បង្ហាញសមាសភាពកីឡាករ-កីឡាការិនីខ្មែរដែលត្រូវចូលរួមប្រកួតដែរ។ «សហព័ន្ធគុនខ្មែរយើង មិនទាន់មានបញ្ជូនមកទេ។ តែយើងឃើញមានខាងក្លិបគាត់បញ្ជូនមកមួយចំនួន»។ បើតាម លោក មាម រ៉ា  ​បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ មុននឹងបន្តថា ​ពាក្យដែលកំណត់ជាក់លាក់ពីឈ្មោះអ្នកចូលរួម នឹងប្រកាសបិទខែកញ្ញា ឆ្នាំ២០២៣។

ប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ បញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ប្រកួតគុនខ្មែរអន្តរជាតិនេះ ក៏នឹងមានរៀបចំគូដណ្តើមខ្សែក្រវាត់សហព័ន្ធផងដែរ ហើយការប្រកួត នឹងត្រូវរៀបចំឡើងដូចស្តង់ដារ​ស៊ីហ្គេម២០២៣​ដែរ ដោយការសម្រាំងយកកីឡាករ-កីឡាការិនី ដែលមានកម្រិតសមត្ថភាពខ្ពស់​៕

Tag:
 (គុនខ្មែរ
 មាម រ៉ា)
© រក្សាសិទ្ធិដោយ thmeythmey.com