ជាតិ
អត្ថបទពាណិជ្ជកម្ម
បើកគណនីឌីជីថលរបស់ អិលអូអិលស៊ី បានប្រាក់ត្រលប់ ២,៥ ដុល្លារ ភា្លមៗ
29, Aug 2023 , 10:09 am        
រូបភាព
កាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ អិលអូអិលស៊ី បានរៀបចំកម្មវិធីបើកគណនីឌីជីថល បានប្រាក់ត្រលប់ភ្លាមៗនៅសកលវិទ្យាល័យ​គ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តបាត់ដំបូង រយៈពេលមួយថ្ងៃពេញ។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ភាពងាយស្រួលដល់បងប្អូន ដែលរស់នៅខេត្តបាត់ដំបង ជាពិសេសលោកគ្រូ អ្នកគ្រូ និងនិស្សិតនៅសកលវិទ្យាល័យផ្ទាល់តែម្តង ដែលមានបំណងបើកគណនីឌីជីថល iPay Cambodia របស់ អិលអូអិលស៊ី ដែលជាសេវាធនាគារចល័ត ផ្តល់មុខងារជាច្រើនសម្បូរបែប អាចធ្វើការបើកបានភ្លាមៗជាក្រុមការងាររបស់ អិលអូអិលស៊ី នៅទីនោះផ្ទាល់តែម្តង។
 
អ្វីដែលកាន់តែពិសេសថែមទៀតនោះ អិលអូអិលស៊ី ក៏បាននាំយករង្វាន់ជាច្រើនសន្ធឹកសន្ធាប់ជូនបងប្អូនដែលបានបើកគណនីឌីជីថលដូចជា ទទួលបានទឹកប្រាក់ត្រលប់ ២,៥ ដុល្លារ ភ្លាមៗទៅក្នុងគណនី កាបូបស្ពាយ Bluetooth Earphone ប៊ិច សៀវភៅ មួក និងទឹកអប់ដាក់ឡានជាច្រើនរង្វាន់។ ថ្វីត្បិតតែកម្មវិធីនេះបានប្រព្រឹត្តទៅក្នុងរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែបានបញ្ចប់ទៅដោយរលូន ដោយមានការចូលរួមគាំទ្រយ៉ាងច្រើនកុះករ និងបង្ហាញនូវភាពសប្បាយរីករាយយ៉ាងខ្លាំងពីសំណាក់បងប្អូនរស់នៅខេត្តបាត់ដំបងផងដែរ។
 




© រក្សាសិទ្ធិដោយ thmeythmey.com