កីឡាជាតិ
ជាតិ
ស្វាយរៀងខាប់ U-18៖ ក្រុម MST FC លត់ម្ចាស់ផ្ទះ យុវជនតាពៅ ៨-០ នៅជំនួបសប្តាហ៍ទី២
29, Aug 2023 , 2:59 pm        
រូបភាព
ការប្រកួតរវាងយុវជនព្រះខ័នរាជស្វាយ(ឈាមជ្រូក) និងUnited Sez(ខ្មៅ)។
ការប្រកួតរវាងយុវជនព្រះខ័នរាជស្វាយ(ឈាមជ្រូក) និងUnited Sez(ខ្មៅ)។
ដោយ:
ការ​ប្រកួតកីឡាបាល់ទាត់ជ្រើសរើស​ជើង​ឯកពានរង្វាន់យុវជន​ស្វាយរៀង​ខាប់​អាយុ​ក្រោម​១៨​ឆ្នាំ​(U-18) លើកទី១ ឆ្នាំ​២០២៣ បានបញ្ចប់​ហើយនៅក្នុងសប្តាហ៍ទី​២ កាលពីថ្ងៃទី២៦-២៧ ខែសីហា ឆ្នាំ២០២៣ នាកីឡដ្ឋានស្វាយរំពារ ខេត្តស្វាយរៀង ដោយក្រុម MST FC ក្រុមយុវជនសាមគ្គី ក្រុមយុវជនព្រះខ័នរាជស្វាយរៀង និងក្រុម​យុវជន​សាលា​ចំរើន​សូនីតា រកបាន៣ពិន្ទុដូចគ្នា។

 
​សម្រាប់ការប្រកួតនៅក្នុងពូល«ឃ»​ ក្រុម​ភ្ញៀវ​យុវជន M.S.T FC ​ទទួលបាន៣ពិន្ទុ ក្រោយលត់​ក្រុមម្ចាស់ផ្ទះ​ ​យុវជន​​តាពៅ យ៉ាងចាស់ដៃក្នុងលទ្ធផល ៨-0 ខណៈ​ការ​ប្រកួត​​វេលា​ម៉ោង៤រសៀលដូចគ្នា ក្រុម​យុវជន​សាមគ្គី លត់ភ្ញៀវសសយក ឃុំ​ស្វាយតាយាន មិន​ឱ្យត​ដៃ​​បាន​ដែលបញ្ចប់ក្នុងលទ្ធផល ៤-០ សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុក្នុង​ពូល«ក»។
 
ក្រឡេកទៅកាន់ការប្រកួតនៅក្នុងពូល«ង» ឯណោះវិញ ក្រុម​យុវជនគគីរសោម ទាញបាន​៣​ពិន្ទុ​ពី​ក្រុម​យុវជន​ចុង​ព្រែក បន្ទាប់ពីប់កការប្រយុទ្ធយ៉ាងស្វិតស្វាញដោយម្ចាស់ផ្ទះយកឈ្នះភ្ញៀវក្នុងដោយលទ្ធផល ៣-១។ រីឯការ​ប្រកួត​នៅ​ក្នុងពូល«ខ» ​ក្រុមយុវជន​ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម United Sez FC ដោយ​លទ្ធផល ៤-០ ទទួលបាន៣ពិន្ទុ និងការ​ប្រកួត​ក្នុង​ពូល «ង» ក្រុម​យុវជន​សាលា​ចំរើន​សូនីតា​ចាញ់ភ្ញៀវ​យុវជន​រមាសហែកយ៉ាងចាស់ដៃក្នុង​លទ្ធផល ៦-០។
 
គួបញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់ ស្វាយរៀងខាប់អាយុក្រោម១៨ឆ្នាំ(U-18)លើកទី១ ឆ្នាំ២០២៣ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង មាន១២ក្រុមចូលរួមដោយចាប់ផ្តើមពីថ្ងៃទី១៩ ខែសីហា រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣៕
 

Tag:
 កីឡាបាល់ទាត់
 ស្វាយរៀងខាប់
© រក្សាសិទ្ធិដោយ thmeythmey.com