កីឡាជាតិ
ជាតិ
លោក សុខ ពុទ្ធិវុធ លើកទឹកចិត្តកីឡាករកម្ពុជាពង្រឹងកីឡាបាញ់កាំភ្លើង
29, Aug 2023 , 6:59 pm        
រូបភាព
សកម្មភាពការប្រកួតបាញ់កាំភ្លើងនៅប្រទេសឥណ្ឌូណេស៊ី។
សកម្មភាពការប្រកួតបាញ់កាំភ្លើងនៅប្រទេសឥណ្ឌូណេស៊ី។
ដោយ:
លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា លើកទឹកចិត្តកីឡាករពង្រឹងសមត្ថភាពលើប្រភេទកីឡានេះ ដើម្បីជាឱកាសបង្ហាញខ្លួនលើឆាកអន្តរជាតិដូចបណ្តាប្រទេសធំៗមួយចំនួន។ លោក ពុទ្ធិវុធ លើកឡើងដូច្នេះក្រោយបញ្ចប់ការប្រកួតកីឡាបាញ់កាំភ្លើងកម្រិតអន្តរជាតិ Bali IPSC OPEN 2023 level3 នៅប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។

 
ក្រោយត្រឡងប់ពីការប្រកួតកីឡាបាញ់កាំភ្លើងកម្រិតអន្តរជាតិនៅឥណ្ឌូណេស៊ី លោក សុខ ពិទ្ធិវុធ បានដាក់គោលដៅចម្បងបន្ដពង្រឹងសាមគ្គីផ្ទៃក្នុងរបស់សហព័ន្ធ និងការយកចិត្តទុកដាក់ក្នុងការជំរុញ និងផលិតធនធានកីឡាករបាញ់កាំភ្លើង ដើម្បីឱ្យវិស័យកីឡាមួយនេះមានការអភិវឌ្ឍន៍លឿន ដើម្បីត្រៀមចូលរួមប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្ដរជាតិ។
 
ការប្រកួតកីឡាបាញ់កាំភ្លើង Bali IPSC OPEN 2023 level3 កម្ពុជាបញ្ជូនកីឡាករ ១២រូបរួមមានកីឡាករ យោង យួត លេងលើវិញ្ញាសា Open, កីឡាករ កូវ ស្រ៊ុនឆាយ លេងលើវិញ្ញាសា Open, កីឡាករ លឹម  ហ៊ួរនីតា លេងលើវិញ្ញាសា open, កីឡាករ ពៅ តិចឡេង លេងលើវិញ្ញាសា production, កីឡាករ ឈុន  ដានិត លេងលើវិញ្ញាសា production, កីឡាករ គឹង វណ្ណម៉ា លេងលើវិញ្ញាសា Production Optics។
 
ការប្រកួតបាញ់កាំភ្លើងនៅប្រទេសឥណ្ឌូណេស៊ី
កីឡាករ អាន កក្កដា លេងលើវិញ្ញាសារ production optic, កីឡាករ ស៊ិន សូផានណាក់ លេងលើវិញ្ញាសា standard, កីឡាករ ធ្ធាំ បញ្ញារិទ្ធិ លេងលើវិញ្ញាសា Standard, កីឡាករ វង្ស ពង្សសក្ក័ លេងលើវិញ្ញាសា Standard, កីឡាករ កង ភីរក្សរិទ្ធិពល លេងលើវិញ្ញាសា standard និងកីឡាករ ហូ សេងសិទ្ធីស័ក លេងលើវិញ្ញាសារ standard Junior។
 
ការប្រកួតកីឡាបាញ់កាំភ្លើង Bali IPSC OPEN 2023 level3 នៅប្រទេសឥណ្ឌូណេស៊ី មានអត្តពលិកសរុប ៣៩០នាក់មកពី១២ប្រទេសក្នុងរួមមាន៖ ម្ចាស់ផ្ទះឥណ្ឌូណេស៊ី អូស្រ្តាលី កាណាដា ហុងកុង ថៃ កូរ៉េខាត្បូង ហ្វីលីពីន ស្លូវ៉ានា អាហ្វ្រិកខាងត្បូង អាម៉េរិក ស្លូវ៉ាគី និងកម្ពុជា ប្រកួតលើ១៨វិញ្ញាសា។
 
គួរបញ្ជាក់ផងដែរថា លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាត្រូវបានបោះឆ្នោតគាំទ្រធ្វើជាប្រធានសហព័ន្ធអាណត្តថ្មី(២០២២-២០២៦)៕ 
 

Tag:
 កីឡាបាញ់កាំភ្លើង
 IPSC
© រក្សាសិទ្ធិដោយ thmeythmey.com