កីឡាជាតិ
ជាតិ
១២ក្រុមដដែល នឹងប្រជែងជើងឯកវិទ្យាល័យលើកទី៣ ឆ្នាំ២០២៣
30, Aug 2023 , 7:59 am        
រូបភាព
កីឡាករតំណាងក្រុមនីមួយៗដែលត្រូវប្រកួតពានរង្វាន់អេអាយអេជើងឯកវិទ្យាល័យ
កីឡាករតំណាងក្រុមនីមួយៗដែលត្រូវប្រកួតពានរង្វាន់អេអាយអេជើងឯកវិទ្យាល័យ
ដោយ:
សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៦ ខែសីហា បានរៀបចំពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍ពានរង្វាន់កីឡាបាល់ទាត់ ជើងឯកវិទ្យាល័យ ឆ្នាំ ២០២៣ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៣០ ខែសីហា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិការ ឆ្នាំ២០២៣។ តើក្រុមទាំង១២ នឹងប្រើប្រព័ន្ធលេងបែបណា ដើម្បីឈានទៅរកដំណែងជាម្ចាស់ជើងឯកវិទ្យាល័យឆ្នាំ២០២៣ នេះ?

 
ក្រុមដែលត្រូវតតាំងនៅលើវាលស្មៅសម្រាប់ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ ជើងឯកវិទ្យាល័យ លើកទី៣ ឆ្នាំ២០២៣ រួមមានក្រុមម្ចាស់ជើងឯកឆ្នាំ២០២២ វិទ្យាល័យព្រះស៊ីសុវត្ថិ ក្រុមម្ចាស់ជើងឯកវិទ្យាល័យឆ្នាំ២០១៩ វិទ្យាល័យឥន្ទ្រទេវី និងមានក្រុមជាច្រើនទៀតដូចជាក្រុមមកពីវិទ្យាល័យពងទឹក វិទ្យាល័យវ៉េស្ទឡាញន៍ វិទ្យាល័យ សម្តេចហ៊ុន សែន ភ្នំពេញថ្មី វិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែន កោះដាច់ វិទ្យាល័យ បឹងត្របែក វិទ្យាល័យ ជា ស៊ីម សាមគ្គី។
 
កីឡាករតំណាងក្រុមវិទ្យាល័យទាំង១២

ម្ចាស់ជើងឯករងឆ្នាំ២០១៩ វិទ្យាល័យ ឫស្សីកែវ , វិទ្យាល័យ ជ័យវរ្ម័នទី៧ វិទ្យាល័យ សម្តេចហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ និងក្រុមមកពីវិទ្យាល័យ ព្រែកលៀប។ ការប្រកួតត្រូវបានបែកចែកជា១៤សប្តាហ៍ដោយមាន១១ប្រកួតក្នុងដៃ ដើម្បីឈានទៅវគ្គ៨ក្រុមចុងក្រោយ ហើយឈានទៅវគ្គ៤ក្រុមចុងក្រោយ និងបន្តទៅវគ្គផ្តាច់ព្រ័ត្រដើម្បីស្វែងរកក្រុមដែលមានសមត្ថភាពគ្រងដំណែងជើងឯកឆ្នាំ២០២៣។
 
ការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកវិទ្យាល័យលើកទី៣ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែសីហា នឹងប្រើកីឡដ្ឋានចំនួន៤ រួមមាន កីឡដ្ឋានក្នុង វិទ្យាល័យ ច្បារអំពៅ វិទ្យាល័យជ្រោយចង្វារ វិទ្យាល័យបឹងត្របែក និងកីឡដ្ឋាន TBC៕
 
 

Tag:
 បាល់ទាត់
 វិទ្យាល័យ
© រក្សាសិទ្ធិដោយ thmeythmey.com