ជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ បញ្ជាឱ្យត្រួតពិនិត្យលើមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា ក្រោយធ្វើលើសដែនសមត្ថកិច្ច
03, Sep 2023 , 4:49 pm        
រូបភាព
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី ហ្វេសប៊ុក លោក ស សុខា
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី ហ្វេសប៊ុក លោក ស សុខា
ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យមន្ត្រីជំនាញពិនិត្យលើឯកសណ្ឋានមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យាឡើងវិញ គឺមិនត្រូវដូចនឹងនគរបាលចរាចរណ៍ឡើយ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កត់សម្គាល់ឃើញ ឯកសណ្ឋានមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា មានភាពស្រដៀងគ្នានឹងគរបាលចរាចរណ៍ ខណៈមន្ត្រីជាប់កិច្ចសន្យា មានសិទ្ធិត្រឹមសម្រួលចរចារណ៍។ ប៉ុន្តែអ្វីដែលលោក ស សុខា សង្កេតឃើញ គឺមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យាខ្លះ បានឃាត់រថយន្តរបស់ពលរដ្ឋ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងមហាផ្ទៃ។ 
 
«ខ្ញុំគិតថា គាត់(មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា) ធ្វើលើសដែនសមត្ថកិច្ច ដែលគេប្រគល់ជូន»។ លោក ស សុខា លើកឡើងបែបនេះ ហើយស្នើឱ្យមន្ត្រីថ្នាក់ក្រោមពិនិត្យ និងសិក្សាលើ ឯកសណ្ឋានរបស់មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា ដោយមិនឱ្យដូចឬស្រដៀងនគរបាលចរាចរណ៍នោះទេ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសង្កត់ធ្ងន់ ដោយដាក់កំហិតលើមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា មិនត្រូវសិទ្ធិឬចេញឃាត់យានយន្ត ដើម្បីផាកពិន័យឡើយ៕ 
 
 
 
 

Tag:
 មន្ត្រីចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com