ជាតិ
សេដ្ឋកិច្ច
ប្រាក់ឈ្នួលកម្មករ២០២៤៖ និយោជក សុំដំឡើង១ដុល្លារ ខណៈតំណាងកម្មករទាមទារ១៥ដុល្លារ
04, Sep 2023 , 6:29 pm        
រូបភាព
កិច្ចប្រជុំចរចាប្រាក់ឈ្នួលកម្មករកាត់ដេរ សម្រាប់ឆ្នាំ២០២៤ ដែលរៀបចំឡើងនៅក្រសួងការងារ ថ្ងៃទី៤កញ្ញា ឆ្នាំ២០២៣។ រូបពី ក្រសួងការងារ
កិច្ចប្រជុំចរចាប្រាក់ឈ្នួលកម្មករកាត់ដេរ សម្រាប់ឆ្នាំ២០២៤ ដែលរៀបចំឡើងនៅក្រសួងការងារ ថ្ងៃទី៤កញ្ញា ឆ្នាំ២០២៣។ រូបពី ក្រសួងការងារ
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំចរចាប្រាក់ឈ្នួលលើកទី៣ ភាគីតំណាងកម្មករនិយោជិត បានដាក់តួលេខ ២១៥ដុល្លារ ខណៈភាគីនិយោជក ដាក់ត្រឹមតែ២០១ដុល្លារប៉ុណ្ណោះ សម្រាប់ប្រាក់ខែគោលកម្មកររោងចក្រកាត់ដេរ ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

 
កិច្ចប្រជុំលើកទី៣នេះ ប្រើពេលអស់រយៈពេល៤ម៉ោង ដើម្បីចរចា ដោយមានបីភាគីចូលរួម គឺតំណាងរដ្ឋាភិបាល តំណាងកម្មករនិយោជិត និងតំណាងភាគីនិយោជក។ 
 
ភាគីតំណាងនិយោជក និងកម្មករនិយោជិត បានលើកហេតុផល និងបង្ហាញគោលជំហរដោយវិជ្ជាជីវៈ និងមានភាពចាស់ទុំជុំវិញសំណើររបស់ពួកគេ។ ជាលទ្ធផល ភាគីតំណាងកម្មករ បានស្នើសុំដំឡើង១៥ដុល្លារ ហើយភាគីនិយោជកសុំដំឡើង១ដុល្លារ សម្រាប់ប្រាក់ខែគោលឆ្នាំ២០២៤។ 
 
ជុំវិញកិច្ចចរចាប្រាក់ឈ្នួលកម្មករនេះ នឹងពិភាក្សាគ្នាប្រមាណ៣លើកទៀត។ យ៉ាងណាក្តី ការចរចានេះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងជាច្រើនដងក្នុងជំនួបជាមួយកម្មករ នាពេលកន្លង ដោយឱ្យមន្ត្រីពន្លឿនការចរចា ដើម្បីឱ្យកម្មករ ទទួលបានដំណឹងល្អពីការដំឡើងប្រាក់ខែគោល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ 
 
សូមជម្រាបថា ប្រាក់ខែគោលកម្មករកាត់ដេរឆ្នាំ២០២៣ គឺ២០០ដុល្លារក្នុងមួយខែ៕ 
 

Tag:
 កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com