កីឡាជាតិ
ជាតិ
អេអាំម៉ារិន ភូថង សុំសងសឹក ឡុង បេនលឿន ជំនួសបងប្រុស ម៉ឺន មេឃា
05, Sep 2023 , 8:59 am        
រូបភាព
អេអាំម៉ារិន ភូថង បង្គោលក្រហម រូបពី VDO ហ្វេសប៊ុក អេអាំម៉ារីន ភូថង
អេអាំម៉ារិន ភូថង បង្គោលក្រហម រូបពី VDO ហ្វេសប៊ុក អេអាំម៉ារីន ភូថង
កីឡាករប្រដាល់គុនខ្មែរ ឡុង បេន លឿន បានយកឈ្នះ ម៉ឺន មេឃា ដោយពិន្ទុ ក្នុងការប្រកួតដណ្ដើមខ្សែក្រវ៉ាត់គ្រុឌគុនខ្មែរ នៅថ្ងៃទី៣ ខែកញ្ញា។ បន្ទាប់បងប្រុសខ្លួន បានចាញ់ កីឡាករ អេអាំម៉ារិន ភូថង បានឡើងសុំសងសឹកឡុង បេន លឿន ជំនួសបងប្រុស ចំពោះមុខទោះទស្សនិកជន និងអ្នករៀបចំកម្មវិធី ដើម្បីប្រកួតដណ្ដើមខ្សែក្រវ៉ាត់វិញ។


បន្ទាប់ពីការប្រកាសលទ្ធផលបរាជ័យរបស់ ម៉ឺន មេឃា កីឡាករក្លិប្រដាល់គុនខ្មែរ អេ ភូថង ក្នុងការដណ្ដើមខ្សែក្រវ៉ាតគ្រុឌគុនខ្មែរ ជាមួយកីឡាករ បេន លឿន លើប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម អេអាំម៉ារិន ភូថង បានសុំប្រកួតជាមួយ ឡុង បេនលឿង ដណ្ដើមខ្សែក្រវាត់នេះ នៅលើទម្ងន់ ៦៣គីឡូក្រាម។
 
សំណើររបស់ អេអាំម៉ារិន ភូថង ត្រូវបានទទួលយកភ្លាមៗ ដោយ ឡុង បេនលឿន ។ ដោយឡែកចំពោះការប្រកួត គណៈកម្មការរៀបចំ នឹងចាត់ចែងបែបណានោះ មិនទាន់ទទួលបានសម្រេចនៅឡើយទេ។ ក្នុងថ្ងៃជាមួយគ្នានេះ អេអាំម៉ារិន ភូថង ក៏បានផ្ដួល កីឡាករ ម៉ូតូគី សាមីមួយថៃ ជាជនជាតិជប៉ុន ដោយអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតក្នុងទឹកទី១។ 
 
រីឯ កីឡាករ អ៊ុង វិរៈ បានចាញ់ កីឡាករ Arvin Mehboudi មកពីអឺរ៉ង ដោយពិន្ទុ ក្នុងការប្រកួត ៣ទឹក លើប្រភេទទម្ងន់ ៧៨គីឡូក្រាម។ ចំណែក មឿន សុខហ៊ុច បានយកឈ្នះ រ៉ូដ ភួង កីឡាករថៃ លើប្រភេទទម្ងន់ ៦៥គីឡូក្រាម ដោយបោះបង់ចោលការប្រកួតក្នុងទឹកទី៣ បន្ទាប់ត្រូវមួយកែងចំកណ្ដាលមុខ និងមិនអាចបន្ដការប្រកួតបាន ដូចគ្នាទៅនិងកីឡាករ ឃឹម ឌីម៉ា ដែរ។ ចំពោះទម្ងន់ ៦០គីឡូក្រាម កីឡាករ ឃឹម ឌីម៉ា បានយកឈ្នះ លើកីឡាករឡាវ ភេទ ចំប៉ា ដោយគ្រូពេទ្យបញ្ឈប់ការប្រកួត នៅទឹកទី២ ព្រោះកីឡាករឡាវរូបនោះ មិនអាចប្រកួតបាន ដោយសារមានឈាម បន្ទាប់គេ ឃឹម ឌីម៉ា ដាក់មួយកែងចំមុខ។
 
ចំណែក លន បញ្ញា បានផ្ដួល កីឡាករ អិនសេដូ ហ្គមបេ មកពីអាហ្វ្រិកខាងត្បូង លើទម្ងន់ ៦៥គីឡូក្រាម ដោយបោះបងចោលការប្រកួតត្រឹមទឹកទី៣ បន្ទាប់ពីត្រូវមួយជើងចំពោះ។ រីឯប្រភេទទម្ងន់ ៧១គីឡូក្រាម   កីឡាករ ធន់ រិទ្ធី បានយកឈ្នះលើ កីឡាករ សាមី បានឆាមេក កីឡាករថៃ ត្រឹមទឹកទី២ បន្ទាប់ពីអាជ្ញាកណ្ដាល រាប់ កីឡាករថៃរូបនេះ ៣ដង ក្នុង ១ទឹក។

កីឡាករ ព្រំ សំណាង បានយកឈ្នះ លើកីឡាករថៃ ដាប មន ដោយពិន្ទុ លើទម្ងន់ ៧៥គីឡូក្រាម។ ចំណែកគូប្រកួតដាក់ខ្សែក្រវ៉ាត់ ទម្ងន់ ៦០គីឡូក្រាម កីឡាករ ឃឹម បូរ៉ា ចាញ់ ពេជ្យ សម្បត្តិ ដោយពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៥ទឹក៕
 

Tag:
 ប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com